ព័ត៌មានអន្ដរជាតិ
ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត
ជាមួយនឹងការសង្កេតឃើញព្រះអាទិត្យកំពុងបញ្ចេញសកម្មភាពខុសប្រក្រតី ក្រោយការផ្ទុះដ៏ធំកាលពីសប្តាហ៍មុន ដែលបញ្ចេញកម្តៅខុសប្លែកពីធម្មតានោះ ពេលនេះអង្គការណាសា បានព្រមានជាថ្មីថា ព្រះអាទិត្យនឹងបញ្ចេញព្យុះមួយទៀត បោះពួយមកផែនដីនៅប៉ុន្មានថ្ងៃខាងមុខ ដែលអាចបណ្តាលឲ្យរំខានឬកាត់ផ្តាច់ដល់ប្រព័ន្ធទំនាក់ទំនង នាវាចរណ៍ និងបណ្តាញថាមពលនៅជុំវិញពិភពលោកតែម្តង។

ណាសាបានចេញការព្រមាននេះ បន្ទាប់ពីសង្កេតឃើញព្រះអាទិត្យមានលេចចេញនូវតំបន់ខ្មៅ ដែលជាធម្មតាតំបន់បែបនេះគឺជាកន្លែងប្រមូលផ្តុំកម្លាំងមុនពេលបញ្ចេញជាព្យុះកម្តៅម៉ាញ៉េទិច ជះឥទ្ធិពលមកលើផែនដី បង្កផលប៉ះពាល់ចាប់ពីច្រើននាទីរហូតដល់ទៅរាប់ម៉ោងឯណោះ។
កាលពីសប្តាហ៍មុន ព្រះអាទិត្យបានលេចចេញចំណុចខ្មៅជាមួយការផ្ទុះអណ្តាតភ្លើងដែលគេហៅថា X2.7 ក្នុងកម្រិតខ្ពស់រួចទៅហើយ ដោយកាលនោះវាបានជះឥទ្ធិពលដល់តំបន់នានាចាប់ពីអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា ព្រមទាំងភាគខាងកើតសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណា សកម្មភាពរបស់ព្រះអាទិត្យមិនថមថយឡើយ ដោយវានៅតែកញ្ជ្រោលខ្លាំង ដូច្នេះទើបអង្គការណាសា ព្រមានឲ្យមានការប្រុងប្រយ័ត្ន ទោះមិនបញ្ជាក់ពេលវេលាច្បាស់លាស់ក៏ដោយ។

ទន្ទឹមនឹងការវាយប្រហារនេះ ព្យុះអាទិត្យក៏នឹងបង្កើតឲ្យមានបាតុភូតពន្លឺពណ៌បៃតង «Northern Lights» នៅរដ្ឋមួយចំនួនរបស់អាមេរិកផងដែរ ដូចជា Alaska, Washington, Idaho, Montana, North Dakota, South Dakota, Minnesota, Michigan, Wisconsin, Maine និង New York។
សូមជម្រាបថា រាល់ឆ្នាំ ព្យុះកម្តៅតែងវាយប្រហារភពផែនដីជានិច្ច ជាពិសេសនៅខែមេសាដល់ខែឧសភា ជាពេលវដ្តព្រះអាទិត្យ ឈានដល់ចំណុចកំពូល។
ឥទ្ធិភពរបស់វាតែងរំខានដល់ប្រព័ន្ធទំនាក់ទំនង ក៏ដូចជា GPS ហើយក៏បណ្តាលឲ្យសីតុណ្ហភាពភពផែនដី ហក់ឡើងខ្ពស់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រះអាទិត្យជះឥទ្ធិពលមកផែនដី, ទ្វីបអាហ្វ្រិក រងគ្រោះខ្លាំងជាងគេ

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច