Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ជំរុញ​បញ្ចប់ការវាស់វែងដីធ្លី​​ឲ្យ​រួច​ជា​ស្ថាពរ​នៅបំណាច់ខែមិថុនានេះ

បានផុស

នៅ

ខេត្ត​បាត់ដំបង បានប្រកាស​ថា​នឹង​ជំរុញ​ការ​ចុះបញ្ជីដីធ្លី​បង្ហើយ ដោយ​គ្រោងឲ្យ​បញ្ចប់ទាំង​ស្រុង​​នៅ​បំណាច់​ខែ​មិថុនា​នេះ មុនផែនការ​​ដែល​បានគ្រោង​ទុក។

គោលនយោបាយកចុះបញ្ជីដីបង្ហើយ គឺដើម្បីផ្ដល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ និងបញ្ចប់ភាពចម្រូងចម្រាស់នានាក្នុងសង្គមជាតិ ដែលកើតចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំងការធានាបាននូវការផ្ដល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលនីតិកាលទី ៧ កំពុងជំរុញបញ្ចប់ការវាស់វែងដីធ្លីនៅ​ទូទាំងប្រទេសឲ្យរួចទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ ដោយ​បង្កើនកញ្ចប់ថវិកាប្រមាណ ១០០ លានដុល្លារ ជាមួយការ​ប្រើប្រាស់​កម្លាំងសរុប​ដល់ជាង ៥ ០០០នាក់ ធ្វើយ៉ាងណា​ពន្លឿនការវាស់វែងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបញ្ចប់​ទៅ​តាមផែនការ​។

ថ្លែងនៅក្នុងពិធី​ប្រកាសខេត្តកំពង់ចាម ជាខេត្តដំបូងគេដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់ថា ការ​ខិតខំបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បី​ឈានកាត់បន្ថយបញ្ហា​ទំនាស់ ដែល​នឹង​រួមចំណែកដល់​ការពង្រឹង​យុត្តិធម៌ និងស្ថេរភាពសង្គម ចូលរួម​លើកកម្ពស់ដល់​​ការអភិវឌ្ឍ​ជីវភាព​ពលរដ្ឋ​ឲ្យប្រសើរ​ឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម