កីឡា
លីគនារីកម្ពុជារដូវកាលថ្មី ចាប់ផ្តើមចុងខែនេះ តិចជាងរដូវកាលមុន២ក្រុម
ការប្រកួតបាល់ទាត់លីគនារីកម្ពុជា រដូវកាល ២០២៥ នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមាន៨ក្រុមចូលរួមប្រកួត និងគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមដែលចូលរួមប្រកួតមាន ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល ក្រុមនារីបឹងកេត និងក្រុមនារីសៀមរាប។ ចំនួនតិចជាងរដូវកាលមុន២ក្រុម។

ក្រុម៣ដែលបានចូលរួមប្រកួតរដូវកាលមុន ប៉ុន្តែមិនបានចូលរួមប្រកួតរដូវកាលថ្មីនេះគឺ ក្រុមនារីខេត្តកំពង់ឆ្នាំង ក្រុមនារីខេត្តកំពង់ធំ និងក្រុមនារីសលត៍ខេត្តបាត់ដំបង។ ក្រុមថ្មីដែលចូលរួមប្រកួតនៅក្នុងរដូវកាលនេះគឺក្រុមនារីខេត្តកណ្តាល។
រហូតដល់ពេលនេះ មានក្រុមខ្លះបានបាននាំចូលសមាជិកថ្មី ប៉ុន្តែក៏មានក្រុមជាច្រើនមិនបានបង្ហាញពីការត្រៀមខ្លួនឡើយ។

ការប្រកួតលីគបាល់ទាត់នារីនេះពិតជាសំខាន់ណាស់នៅក្នុងឆ្នាំ២០២៥ ដោយសារក្រុមបាល់ទាត់នារីកម្ពុជា មានភារកិច្ចប្រកួតព្រឹត្តិការណ៍អន្តរជាតិចំនួន២គឺ ពាន ASEAN Women’s Championship និងកីឡាស៊ីហ្គេម។

ការបង្កើតឲ្យមានលីគនារីនេះឡើងជាការផ្តល់ឱកាសឲ្យកីឡាការិនីបាល់ទាត់កម្ពុជាបានបង្ហាញសមត្ថភាព បង្កើនបទពិសោធ ហើយក្រុមនីមួយៗអាចកាន់តែត្រៀមខ្លួនបានល្អ ពីព្រោះក្លិបជើងឯកលីគកំពូលកម្ពុជាក៏មានភារកិច្ចប្រកួតពានអន្តរជាតិដែរ។ កាលពីឆ្នាំ ក្រុមបាល់ទាត់នារីភ្នំពេញក្រោនជាជើងឯករដូវកាលមុន។
តាមដំណឹងដែលទទួលបានគឺ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានផ្សាយផ្ទាល់ដូចរដូវកាលមុនឡើយ ហើយអាចឲ្យក្លិបនីមួយៗផ្សាយផ្ទាល់ទៅតាមការប្រកួតរៀងៗខ្លួន។ ដូច្នេះមានន័យថា អាចនឹងមិនមានការផ្សាយផ្ទាល់តាមផេកគ្រប់ការប្រកួតឡើយ។

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន