នយោបាយ
តុលាការកំពូលបញ្ជូនញាត្តិឱ្យសាលាឧទ្ធរណ៍ភ្នំពេញពិនិត្យវិធានការដកសិទ្ធិនយោបាយពីលោក រ៉ុង ឈុន
តុលាការកំពូលថានឹងបញ្ជូនញាត្តិរបស់អង្គភាពចំនួន៥០ ដែលសុំឱ្យតុលាការដកសិទ្ធិនយោបាយពីលោក រ៉ុង ឈុន ទៅសាលាឧទ្ធរណ៍ភ្នំពេញមានវិធានការ។ ការបញ្ជូននេះដោយថា សំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំកំពុងស្ថិតក្នុងឧទ្ធរណ៍ភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តុលាការកំពូលបញ្ជាក់ថា៖ «សំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញាត្តិស្ថិតក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះតុលាការកំពូលនឹងបញ្ជូនញាត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ ពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមាន»។
តុលាការកំពូលបញ្ជាក់ថាស្ថាប័ននេះនឹងតាមដានលើដំណោះស្រាយនៃញាត្តិនេះផងដែរ។

ក្នុងញាត្តិដែលបានដាក់កាលពីថ្ងៃទី២៣ ខែឧសភា សហភាពអង្គការសង្គមស៊ីវិលចំនួន៥០បានស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្ដីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយ។ ការស្នើសុំនេះដោយសំអាងលើការផ្តន្ទាទោសលោក រ៉ុង ឈុន ពីសំណាក់សាលាដំបូងភ្នំពេញកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។
គួរឱ្យដឹងដែរថាក្នុងសាលក្រមកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល និងប្រកាសបន្ថែមទោសដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រេយ៍បន្ថែមទៀតទាក់ទងនឹងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមរួច៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


