ព័ត៌មានអន្ដរជាតិ
ត្រាំ ពន្យារពេលពន្ធ ៥០% លើ EU ដល់ដើមខែកក្កដា ដើម្បីបន្តចរចា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកបានព្រមព្រៀងពន្យារពេលដំឡើងពន្ធដល់ ៥០ ភាគរយ លើសហភាពអឺរ៉ុប (EU) ដល់ថ្ងៃទី ៩ កក្កដា ក្រោយគំរាមកំហែងអនុវត្តវាចាប់ពីថ្ងៃទី ១ មិថុនា ប៉ុន្មានថ្ងៃមុននោះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «ខ្ញុំបានទទួលទូរស័ព្ទនៅថ្ងៃនេះ ពីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប ដែលស្នើសុំការពន្យារពេលនៅថ្ងៃទី ១ ខែមិថុនា លើពន្ធ ៥០ ភាគរយ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប»។ លោកបានបន្ថែមថា៖ «ខ្ញុំបានយល់ព្រមលើការពន្យារពេល – ថ្ងៃទី ៩ កក្កដា ២០២៥ – វាជាឯកសិទ្ធិរបស់ខ្ញុំក្នុងការធ្វើដូច្នេះ»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលជាថ្មីកាលពីថ្ងៃសុក្រ ចំពោះការគំរាមកំហែងដំឡើងពន្ធចុងក្រោយលើ EU ដោយសារមិនសប្បាយចិត្តនឹងវឌ្ឍនភាពយឹតយ៉ាវនៃការចរចា ហើយថាប្លុកនេះពិបាក «និយាយ» គ្នា។

ការប្រកាសពន្យាររបស់ ត្រាំ ធ្វើឡើងបន្ទាប់ពីលោកស្រី Von der Leyen បានសរសេរនៅលើបណ្ដាញសង្គម X ថា កិច្ចសន្ទនាទូរស័ព្ទជាមួយលោក ត្រាំ ធ្វើទៅយ៉ាងល្អ ប៉ុន្តែត្រូវការពេលរហូតដល់ថ្ងៃទី ០៩ ខែកក្កដា ដើម្បី «ឈានដល់កិច្ចព្រមព្រៀងដ៏ល្អ»។ លោកស្រីបានបន្តថា៖ «អឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីជំរុញការចរចាឱ្យបានរហ័ស»។
គួរគូសបញ្ជាក់ថា ត្រាំ ដែលទទូចថា EU ធ្វើអាក្រក់ដាក់សហរដ្ឋអាមេរិក បានដាក់ពន្ធគយបដិការ ២០ ភាគរយ លើប្លុកនេះ មុនពេលទម្លាក់មកត្រឹម ១០ ភាគរយ ដើម្បីពន្យារពេលចរចា ៩០ ថ្ងៃ រហូតដល់ថ្ងៃ ៩ កក្កដា ដូចប្រទេសដទៃទៀត ដែលជាប់ពន្ធគយបដិការអាមេរិកដែរ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច