ជីវិតកម្សាន្ដ
បទមួយរបស់ ខេមរៈ សិរីមន្ត្ត ផ្ទុះប្រជាប្រិយជាង ២ទសវត្សរ៍មុន ជាចម្រៀងដំបូងនាំឱ្យមហាជនទូទាំងប្រទេសស្គាល់លោក
តាមរយៈចម្រៀងមួយបទដែលស្នាដៃទំនុកច្រៀងដោយ កវីនិពន្ធ និងអ្នកនិពន្ធល្បីឈ្មោះ ២រូប គឺកវីនិពន្ធ ប៉ុល ពិសី និងអ្នកនិពន្ធ ពាន់ ភួងបុប្ជា ភ្ជាប់នឹងភាពយន្តភាគទូរទស្សន៍ចំណងជើងតែមួយនឹងបទចម្រៀង «បេះដូងអ្នកប្រដាល់» ឧកញ៉ា ខេមរៈ សិរីមន្ត ដែលកាលណោះ ជ្រកក្រោមផលិតកម្ម U2 បានទាញយកប្រជាប្រិយភាពមិនធម្មតា ខណៈនេះក៏ជាបទដំបូងដែលផ្ទុះប្រជាប្រិយភាពខ្លាំងបំផុតរបស់លោកផងដែរ។

បើរំលឹកដល់វេលានៃការបោះជំហានប្រឡូកវិថីសិល្បៈដំបូងៗរបស់កំពូលតារាចម្រៀងរូបនេះ ជាពេលវេលាប្រលងប្រជែងនឹងតារាចម្រៀងដែលមានសមត្ថភាពជាច្រើនរូប ខណៈបច្ចុប្បន្ន សុទ្ធសឹងតែបានរះខ្ពស់ ក្លាយជាតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសសឹងគ្រប់រូបទៅហើយ។
ដោយមានទេពកោសល្យច្រៀង និងសំនៀងដែលមានសម្រែកខ្ពស់ មិនចាញ់តារាប្រុសល្បីឈ្មោះលំដាប់ប្រទេស ខេមរៈ សិរីមន្ត បានសន្សឹមៗលូតលាស់ក្នុងដំណើរលើវិថីសិល្បៈ និងមានចម្រៀងពីរោះៗជាច្រើនបទ ដែលទទួលបានប្រជាប្រិយភាពរហូតដល់សព្វថ្ងៃ។ ប៉ុន្តែអ្វីមិនអាចបំភ្លេចបាន គឺបទចម្រៀងផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតដំបូងបង្អស់ ដែលអាចចាត់ទុកជាកែប្រែវាសនាអ្នកចម្រៀងរូបនេះ និងក្លាយជាតារាចម្រៀងប្រុសដ៏លេចធ្លោម្នាក់។
ដ្បិតទទួលបានការចាប់អារម្មណ៍ជាមួយការបង្ហើរសំនៀងលើបទ “អន្ទងស្នេហ៍” និង “ព្រលឹតបាតបឹង” ក្នុងគ្រាបង្ហាញវត្តមានជាតារាចម្រៀងដំបូងៗ តែបទដែលធ្វើឱ្យមហាជនបានស្គាល់តារាចម្រៀងរូបនេះទូទាំងប្រទេស គឺបទ «បេះដូងអ្នកប្រដាល់» ដែលទំនងជាបទចម្រៀងទី៣ ឬ ទី៤ ដែលលោកច្រៀងក្នុងផលិតកម្ម U2 (Vol.6) ។
មួយបទនេះ ជាបទចម្រៀងដែលមនុស្សគ្រប់វ័យចងចាំ និងធ្លាប់ស្តាប់ច្រើន សូម្បីតែយុវវ័យធំធាត់ក្រោយបទនេះ ផ្ទះប្រជាប្រិយភាពក៏ដោយ ដែលអាចចាត់ទុកជាបទចម្រៀងដ៏ជោគជ័យបំផុតរបស់កំពូលតារាចម្រៀងរូបនេះ។
ក្រោយមក ខេមរៈ សិរីមន្ត្ត ក៏មានទទួលភាពល្បីល្បាញជាមួយនឹងបទចម្រៀងជាច្រើនផ្សេងទៀត ខណៈភាគច្រើន សុទ្ធសឹងជាបទដែលផ្ទះប្រជាប្រិយ ហេតុនេះហើយ ធ្វើឱ្យពីមួយជំហានទៅជំហានក្នុងនាមអាជីពរបស់លោក បានឡើងដល់ចំណុចកំពូល ល្បីឈ្មោះបោះសំឡេងរហូតដល់សព្វថ្ងៃ ក្រោមផលិតកម្មធំៗនៅកម្ពុជាដូចជា ផលិតកម្ម សាន់ដេ; ផលិតកម្ម រស្មីហង្សមាស និង ផលិតកម្ម Galaxy ជាដើម។

គួររំលឹកដែរថា ពេលវេលានៃការបោះជំហានសាងកេរ្តិ៍ឈ្មោះរបស់តារាច្រៀងប្រុស ខេមរៈ សេរីមន្ត ជិត៣ទសវត្សរ៍មុន លោកត្រឹមជាពន្លកថ្មីនៃអ្នកសិល្បៈ ហើយផ្ញើវាសនាក្រោមទ្រនំផលិតកម្មថ្មី « U2 Entertainment » ជាមួយនឹងតារាចម្រៀងប្រុសស្រីឆ្នើមៗជាច្រើនរូបទៀត ដូចជា សាន ផានិត, ទិត្យ វិច្ឆិកា, ឱក សុគន្ធកញ្ញា; មាស សុខសោភា; តាតា និង លី អ៉ីវ៉ាធីណា ជាដើម។ល។ បច្ចុប្បន្ន បើទោះបីជាលោកល្បីល្បាញ និងមានមុខជំនួញច្រើនក្នុងដៃទៅហើយក្តី ក៏លោកនៅតែបន្តអាជីពមួយនេះបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ