ព័ត៌មានជាតិ
ប្រតិបត្តិករទេសចរណ៏ខេត្តសៀមរាប ចង់ឲ្យគម្រោងសាងសង់ពង្រីកផ្លូវពីព្រលានសៀមរាបមកក្រុងសៀមបើកការដ្ឋានឲ្យបានឆាប់
ប្រតិបត្តិករទេសចរណ៏នៅខេត្តសៀមរាប ចង់ឲ្យគម្រោងសាងសង់ពង្រីកផ្លូវពីព្រលានយន្តហោះខេត្តសៀមរាបមកក្រុងសៀមរាបឈានទៅបើកការដ្ឋានឲ្យបានឆាប់ ដើម្បីតភ្ជាប់ការធ្វើដំណើរឲ្យកាន់តែប្រសើរឡើង និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូន។
លោក ហ្វីលីប កៅ ប្រធានក្លិបទេសចរណ៍ក្នុងខេត្តសៀមរាបបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានសិក្សាសាងសង់ផ្លូវរថភ្លើងធុនស្រាល រួមទាំងគម្រោងពង្រីកផ្លូវជាតិលេខ៦ តភ្ជាប់ពីព្រលានយន្តហោះថ្មីមកក្រុងសៀមរាបដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រ។
លោកថា កំណាត់ផ្លូវដែលគ្រោងពង្រីកនេះមានសារសំខាន់ណាស់ សម្រាប់លំហូរភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់។ ដោយមើលឃើញពីផលចំណេញផ្លូវដ៏មានសក្តានុពលនេះ លោកជំរុញឲ្យរដ្ឋាភិបាលពន្លឿនឈានទៅបើកការដ្ឋានឲ្យបានឆាប់ ដែលលោកមើលឃើញថាបើសិនផ្លូវតភ្ជាប់នេះសាងសង់រួចរាល់ នឹងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ រួមទាំងនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនបានមួយចំណែកផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស