សេដ្ឋកិច្ច
កសិករនៅស្រុកចិត្របុរីងាកមកដាំស្វាយចន្ទី ខណៈតម្លៃគ្រាប់ស្វាយចន្ទីមានទីផ្សារល្អ
កសិករនៅស្រុកចិត្របុរី បាននឹងកំពុងងាកមកដាំដំណាំស្វាយចន្ទី ខណៈដែលតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ មានតម្លៃសមរម្យ និងស្របពេលដែលតម្លៃដំឡូងមីធ្លាក់ចុះ។

លោកស្រី សុត សោម បានឲ្យដឹងថា ឆ្នាំនេះលោកស្រីគ្រោងនឹងដាំកូនស្វាយចន្ទី លើផ្ទៃដីចំនួន ២ ហិកតា បន្ថែមទៀត លើផ្ទៃដីស្វាយចន្ទីដែលមានស្រាប់ ជាលក្ខណៈគ្រួសារ។
លោកស្រី បន្តថា ទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះល្អគួរសម នឹងលក់បានតម្លៃ ចន្លោះពី ៤៥០០រៀល ទៅ ៦២០០រៀល ក្នុង១គីឡូក្រាម។
រីឯតម្លៃកូនស្វាយចន្ទីវិញ ចំពោះកូនស្វាយ M ២៣ ដែលជាប្រភេទពូជស្វាយពេញនិយម ក្នុង១ដើម តម្លៃចាប់ពី ២០០០រៀល ដល់ ៤០០០រៀល ក្នុង១ដើម។

យោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា នៅទូទាំងខេត្តក្រចេះ ការងារបង្កបង្កើនផលការដាំដុះដំណាំស្វាយចន្ទីរសរុបមានចំនួន ១០២៥២០ ហិកតា៕

អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ