សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន រំពឹងលេចរូបរាងឡើង ៣ ឆ្នាំ ខាងមុខ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន អាចនឹងលេចរូបរាងឡើងនៅរយៈពេល ៣ ឆ្នាំ ខាងមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុនថា សក្តានុពលវិនិយោគនៅកម្ពុជា ដោយធុរជន និងវិនិយោគិនជប៉ុន អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុគ្រោះពន្ធរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការវិនិយោគ នៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជាទេ ប៉ុន្តែក៏សម្រាប់ទីផ្សារតំបន់ផងដែរ ហើយសម្ដេចក៏បានអំពាវនាវដល់វិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា ដោយបាន លើកឡើងពីកត្តាអំណោយផលរបស់កម្ពុជា ដែលរួមមាន ស្ថិរភាពនយោបាយ អត្រាកំណើនម៉ាក្រូសេដ្ឋកិច្ច យន្តការ ថែរក្សានិងដោះស្រាយក្តីកង្វល់នានារបស់វិនិយោគិនជប៉ុន ច្បាប់វិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងកត្តាអនុគ្រោះពន្ធ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ