Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​លោក Yoon ត្រូវ​បាន​បណ្តេញ​ចេញ​ ពាក់ព័ន្ធ​ការ​ប្រកាស​​ច្បាប់អាជ្ញាសឹក

បានផុស

នៅ

ប្រជាជនកូរ៉េខាងត្បូងបានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអង្គារនេះ បន្ទាប់ពីការទម្លាក់ប្រធានាធិបតី​បក្ស​អភិរក្សនិយមលោក Yoon Suk Yeol​ ដែលរងការចោទប្រកាន់ពីបទបះបោរទាក់ទងនឹងការប៉ុនប៉ងបរាជ័យរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់បុស្តិ៍ទូរទស្សន៍បារាំង France 24​ នៅថ្ងៃទី០៣ខែមិថុនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដកតំណែងរបស់លោក Yoon បានបង្កឱ្យមានការតវ៉ាយ៉ាងធំ និងវិបត្តិនយោបាយ​ពាសពេញ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​ដូចជា​ទាញ​សេដ្ឋកិច្ច​របស់​​ប្រទេស​ឱ្យ​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​សកម្មភាព​ការទូត​នានា។

ការ​បោះ​ឆ្នោតជ្រើសរើប្រធានាធិបតី​នេះ​មានបេក្ខភាព​សេរី​និយមលោក Lee Jae-myung ប្រឆាំង​នឹងបេក្ខភាព​អភិរក្សលោក Kim Moon Soo។

លោក Lee គឺ​ជាអតីតអភិបាលខេត្ត និងធ្លាប់មានបញ្ហាជាមួយ​ករណី​ពុករលួយ និងទ្រព្យសម្បត្តិ តែទោះយ៉ាងណាលោកបានប្តេជ្ញាថានឹងផ្សះផ្សារ​ជាតិ ដោះស្រាយ​បញ្ហា​វិសមភាព និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយ​សហរដ្ឋអាមេរិក ខណៈពេលដែលមានការប្រុងប្រយ័ត្នជាមួយនឹងពន្ធរបស់លោក Trump និងគោលនយោបាយកូរ៉េខាងជើង។

ចំណែកលោក Kim ដែលជាអតីតរដ្ឋមន្ត្រីការងារក្រោមការដឹកនាំរបស់លោក Yoon បានព្រមានថា ជ័យជម្នះរបស់លោក Lee នឹងនាំមកនូវការសងសឹកផ្នែកនយោបាយ និងការបង្រួបបង្រួមអំណាចហួសហេតុ។ លោកបានចោទប្រកាន់លោក Lee ថាមានបំណងចង់កាន់អំណាចផ្តាច់ការ ខណៈពេលលោក Kim សន្យាថានឹងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក និងធ្វើកិច្ចប្រជុំកំពូលភ្លាមៗជាមួយលោក Donald Trump ។

(រូបភាព៖ VCG)

ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងភ្លាមៗសម្រាប់រយៈពេលប្រាំឆ្នាំ។ ចំនួនអ្នកទៅបោះឆ្នោតមានច្រើន ដោយមានជាង ១៥ លាននាក់បានបោះឆ្នោតមុនកាលកំណត់ និងរាប់លាននាក់ទៀតនឹងបោះឆ្នោតនៅពេញមួយថ្ងៃអង្គារនេះ។ អ្នកឈ្នះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានភាពតានតឹងដោយភាពចលាចលនយោបាយជាច្រើនខែ និងភាពមិនច្បាស់លាស់ដែលបន្តកើតមានចំពោះឯកភាពក្នុង​ប្រទេស គោលនយោបាយការបរទេស និងការស្តារសេដ្ឋកិច្ចឡើងវិញ៕

(រូបភាព៖ Reuters) លោក Lee Jae-myung
(រូបភាព៖ Reuters) លោក Kim Moon Soo

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម