Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ នៅភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្ស​៣៤នាក់

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៤ នាក់ នៅក្នុងរដ្ឋភាគឦសាននៃប្រទេសឥណ្ឌា និងក្នុងប្រទេសជិតខាងបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី០៣ខែមិថុនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Sikkim, Meghalaya និង Assam ក្នុងប្រទេសឥណ្ឌា និងទីក្រុង Sylhet ក្នុងប្រទេសបង់ក្លាដែស។ អ្នកទេសចរជាងមួយពាន់នាក់ត្រូវបានជាប់គាំងនៅក្នុងរដ្ឋ Sikkim ខណៈពេលដែល​កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តជម្លៀសមនុស្សជាង ៥០០នាក់ចេញពីតំបន់លិចទឹកនៅរដ្ឋ Meghalaya ។

ចំណែកនៅប្រទេសបង់ក្លាដែស ការបាក់ដីនៅទីក្រុង Sylhet បានសម្លាប់សមាជិកបួននាក់នៃគ្រួសារមួយ ហើយអាជ្ញាធរបានបើកជម្រកសង្គ្រោះបន្ទាន់រាប់រយកន្លែងនៅក្នុងស្រុកភ្នំដូចជា Rangamati, Bandarban និង Khagrachhari ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​ហានិភ័យ​នៃ​ការ​បាក់​ដី និង​ទឹកជំនន់​ភ្លាមៗ​ផងដែរ។

ភ្លៀងមូសុងប្រចាំឆ្នាំតែងតែនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់តំបន់ទាំងនេះ បំផ្លាញផ្ទះសម្បែង ទឹកជន់លិចផ្លូវ និងរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់មានសភាពធ្ងន់ធ្ងរនៅកន្លែងដូចជាទីក្រុង Silchar ក្នុងរដ្ឋ Assam ដែលអ្នកស្រុក រួមទាំងគ្រួសារដែលមានកូន តស៊ូដើម្បីទប់ទល់នឹងផ្ទះលិចទឹក ខណៈការផ្តល់ជំនួយសង្គ្រោះមានកម្រិត។ មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះដោយកងទ័ព និងអាជ្ញាធរមូលដ្ឋានកំពុងបន្ត ចំពេលមានការព្រមានអំពីស្ថានភាពកាន់តែអាក្រក់ទៅៗ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម