ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មចៅក្រម ICC ៤រូប ព្រោះប្រឆាំងខ្លួន និងអ៊ីស្រាអែល
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មចៅក្រមអង្គការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំនួន៤រូប ដោយចោទថា ពួកគេធ្វើសកម្មភាពខុសច្បាប់និងគ្មានមូលដ្ឋានប្រឆាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥, ចៅក្រមទាំង៤ មានដូចជា លោកស្រី Solomy Balungi Bossa នៃប្រទេសអ៊ូហ្គង់ដា, លោកស្រី Luz del Carmen Ibanez Carranza នៃប្រទេសប៉េរូ, លោកស្រី Reine Adelaide Sophie Alapini Gansou នៃបេណាំង និង លោកស្រី Beti Hohler នៃប្រទេសស្លូវេនី។ អ្នកទាំងបួននឹងត្រូវបង្កកទ្រពសម្បត្តិនៅអាមេរិក និងរឹតត្បិតដល់ការប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក៏ចេញសេចក្តីថ្លែងការណ៍ដែរថា ICC បានធ្វើនយោបាយនិងអះអាងមិនពិតក្នុងការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោសជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ វាជាការអះអាងដ៏គ្រោះថ្នាក់ និងជាការរំលោភអំណាច។

កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទប្រព្រឹត្តអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា រួមទាំងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាវិធីសាស្រ្តនៃសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏សាហាវឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
បច្ចុប្បន្នដែនសមត្ថកិច្ចរបស់ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន១២៣ ខណៈក្នុងចំណោមប្រទេសដែលមិនចូលហត្ថលេខីមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងអ៊ីស្រាអែល។ តុលាការនេះមិនមានកម្លាំងប៉ូលិសផ្ទាល់ខ្លួនទេ ដូច្នេះត្រូវពឹងផ្អែកលើរដ្ឋជាសមាជិកក្នុងការចាប់ខ្លួននិងបញ្ជូនជនសង្ស័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ដាក់ទណ្ឌកម្ម ICC

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ