ព័ត៌មានជាតិ
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
សមាជិកក្រុមប្រឹក្សាសន្ដិសុខដែលមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស សហភាពសូវៀត ចិន ធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីប្រទេសនេះប្រកាសមិនគោរពយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើរឿងក្ដីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២។

យោងតាមនិក្ខេបទបណ្ឌិតរបស់លោកបណ្ឌិត យង់ ពៅ អំពីវិវាទ កម្ពុជា ថៃ (២០០៦-២០១២) លោបណ្ឌិតបានឱ្យដឹងថាក្រោយពីតុលាការយុត្ដិធម៌អន្តរជាតិបានចេញសាលក្រមថាប្រាសាទព្រះវិហារស្ថិតក្នុងដែនដីកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ មួយថ្ងៃក្រោយមកសេនាប្រមុខ សារិត ថាណារ៉ាត នាយករដ្ឋមន្ត្រីថៃបានធ្វើសន្និសីទនៅព្រលានយន្តហោះឈាងម៉ៃដោយច្រានចោលសេចក្ដីសម្រេចនេះ និងបញ្ជាក់ថាប្រទេសថៃនៅតែមានអធិបតេយ្យលើប្រាសាទព្រះវិហារដដែល និងបញ្ជាឱ្យកងទ័ពថៃត្រៀមចូលទៅទីតាំងប្រាសាទទៀតផង។
លោកបណ្ឌិតបានប្រាប់មកកម្ពុជាថ្មីផងដែរថា៖ «កន្លែងនេះចង់បញ្ជាក់ថាប្រទេសថៃមិនទទួលយកសាលក្រម សាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះទេ គឺនៅបានបង្ហាញនូវភាពគឃ្លើនដោយអសីលធម៌ទៅលើច្បាប់អន្តរជាតិតែទោះជាយ៉ាងណាក៏ដោយទាំងប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចមួយចំនួនទៀតមិនសប្បាយចិត្តនឹងឥរិយាបថនយោបាយរបស់ថៃនោះទេ»។

លោកបណ្ឌិតបន្ថែមថាពេលនោះអន្តរជាតិបានព្រមានថៃថា ប្រទេសនេះបានបង្ហាញអាកប្បកិរិយាអសីលធម៌ ហើយបើមិនគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនោះទេ សកម្មភាពនេះវានឹងបង្កឱ្យមានបញ្ហាក្នុងកិច្ចការអន្តរជាតិ រហូតដល់ក្រុមប្រឹក្សាសន្ដិសុខដែលមានប្រទេស បារាំង អង់គ្លេស អាមេរិក សហភាពសូវៀត ចិន ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិថែមទៀត។
លោកបណ្ឌិត យង់ ពៅ៖ «ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកអង្គការសហប្រជាជាតិប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការអន្តរជាតិបើមិនព្រមលះបង់ចោលនូវប្រាសាទព្រះវិហារ និងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់ដោយខុសច្បាប់នោះទេ»។

ការព្រមាននេះហើយទើបធ្វើឱ្យថៃសុខចិត្តប្រគល់ឱ្យខ្មែរវិញនូវប្រាសាទព្រះវិហារ និងគោរពនូវសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ដោយសេនាប្រមុខ សារិត ថាណារ៉ាត់ បានប្រកាសថាប្រទេសលោកលំអោនកាយទទួលយកសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហើយនៅថ្ងៃទី៦ កក្កដា ឆ្នាំ១៩៦២ រដ្ឋមន្ត្រីការបរទេសថៃបានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់តុលាការអន្តរជាតិទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោកបណ្ឌិត យង់ ពៅ ទោះជាថៃប្រកាសទទួលស្គាល់សាលក្រមរបស់តុលាការក្ដីពួកគេនៅតែចិញ្ចឹមចិត្តក្នុងការបំពានលើដីខ្មែរដដែលដោយសំអាងលើផែនទីដែលគូរដោយខ្លួនឯង។ លោកបណ្ឌិត បានធ្វើសេចក្ដីសន្និដ្ឋានក្នុងនិក្ខេបទបណ្ឌិតរបស់លោកថាដើម្បីការពារពីការបំពានរបស់ថៃកម្ពុជាត្រូវតែបង្កើននូវសមត្ថភាពយោធាឱ្យខ្លាំងដើម្បីឆ្លើយតបភ្លាមៗទៅនឹងការបំពាន រួមជាមួយការប្រើប្រាស់ច្បាប់ និងតុលាការអន្តរជាតិ ដើម្បីឱ្យអន្តរជាតិបានឃើញនូវភាពព្រហើនរបស់ថៃ និងចរិតវាតទីនិយមរបស់ប្រទេសនេះ។
លោកថាទោះបីជាថៃមិនព្រមទៅតតាំងក្ដី ICJ តែសាលក្រមរបស់តុលាការនេះពិតជាមានអំណាចដល់ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ដែលថៃត្រូវតែគោរព៕


អត្ដបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


