ព័ត៌មានជាតិ
កម្ពុជាបន្តបណ្ដេញជនជាតិវៀតណាម៤៥នាក់ទៀតចេញពីប្រទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបណ្ដេញជនជាតិវៀតណាម ដែលពាក់ព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការដោយខុសច្បាប់ចំនួន៤៥នាក់បន្ថែមទៀតចេញពីប្រទេសកម្ពុជា។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមដែលបានបណ្ដេញចេញក្នុងចំណោមទាំង៤៥នាក់នេះមានស្ត្រី១០នាក់ ដែលក្នុងនោះទទួលបានពីនាយកដ្ឋានច្រកទ្វារទី១ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ គឺបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ អនុវត្តតាមច្បាប់អន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ទើបបានបណ្ដេញជនជាតិវៀតណាមចំនួន៦៥នាក់ចេញពីប្រទេសផងដែរ ហើយការបណ្ដេញចេញជនបរទេសពីប្រទេសនេះ ក៏ត្រូវបានអនុវត្តជាប់ជាប្រចាំផងដែរ។ ជាក់ស្ដែង រយៈពេល៦ខែ ឆ្នាំ២០២៥ ជនបរទេសជិត៥ពាន់នាក់ មាន៨៨សញ្ជាតិ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


