ជីវិតកម្សាន្ដ
ស្រ្តីម្នាក់ជេរប្រមាថ IU ត្រូវតុលាការផាកពិន័យឲ្យបង់លុយរាប់រយដុល្លារ
កាលពីថ្ងៃទី៥ ខែមិថុនា សារព័ត៌មានកម្សាន្ត News1 បានរាយការណ៍ថា ផ្នែកព្រហ្មទណ្ឌ២០ នៃតុលាការក្រុងសេអ៊ូលកណ្តាលដែលដឹកនាំដោយចៅក្រមលោក Lim Jeong-bin បានផាកពិន័យស្ត្រីដែលកំណត់អត្តសញ្ញាណ ដោយមាននាមត្រកូល Kim ចំនួន ៣លានវ៉ុន (ប្រហែល ២,២០០ដុល្លារអាមេរិក) ពីបទបរិហារកេរ្តិ៍។

ស្រ្តីឈ្មោះ Kim ត្រូវបានចោទប្រកាន់ពីបទបន្សល់ទុកនូវអត្ថាធិប្បាយអាសអាភាស និងបង្ខូចកេរ្តិ៍នៅលើគេហទំព័រវិបផតថលមួយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។ ការអត្ថាធិប្បាយក្នុងសំណួរបានផ្តោតលើ IU និងរួមបញ្ចូលការចោទប្រកាន់ដែលបង្កហេតុថា តើនាងបានសូកប៉ាន់ចៅក្រមទេ?
ទោះបីជាមានការអះអាងរបស់ Kim នៅក្នុងតុលាការថា ការអត្ថាធិប្បាយរបស់នាងមិនត្រូវបានសំដៅលើបុគ្គលជាក់លាក់ណាមួយ និងមិនបានធ្វើឲ្យប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណជនចំពោះ IU ក៏ដោយ ក៏ចៅក្រមបានច្រានចោលមេធាវីការពារក្តីរបស់នាងយ៉ាងម៉ឺងម៉ាត់។
ចៅក្រមបានបញ្ជាក់ថា៖ «ជនជាប់ចោទបានកំណត់គោលដៅយ៉ាងច្បាស់ទៅលើជនរងគ្រោះ ដោយការអធិប្បាយ។ សេចក្តីថ្លែងការណ៍ត្រូវបានចាត់ទុកថា មានការខូចខាតដល់ការវាយតម្លៃសង្គមរបស់ជនរងគ្រោះ ហើយវាជាការបរិហារកេរ្តិ៍យ៉ាងពិតប្រាកដ»។
អ្វីដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺការលាតត្រដាងរបស់តុលាការដែលថាស្រ្តីឈ្មោះ Kim មានប្រវត្តិស្រដៀងគ្នា។ ពីមុននាងបានទទួលការផាកពិន័យចំនួន ៣ លានវ៉ុនក្នុងខែធ្នូ ឆ្នាំ ២០២៤ សម្រាប់ការអត្ថាធិប្បាយអាក្រក់ចំនួនបួនដែលរិះគន់រូបរាង និងសមត្ថភាពសំលេងរបស់ IU ។ ក្នុងករណីនោះ អ្នកស្រីបានអង្វរសុំការបន្ធូរបន្ថយ ដោយលើកឡើងពីជំងឺផ្លូវចិត្ត និងអះអាងថា វាប៉ះពាល់ដល់សមត្ថភាពក្នុងការបញ្ចេញមតិរបស់ខ្លួនបានត្រឹមត្រូវ។
ទោះជាយ៉ាងណាក៏ដោយ តុលាការបានចង្អុលបង្ហាញថា បទល្មើសថ្មីបំផុតបានកើតឡើង មុនពេលមានការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ពីមុនរបស់នាង។ ទោះបីជា Kim មិនត្រូវបានទទួលទោសព្រហ្មទណ្ឌលើសពីការផាកពិន័យក៏ដោយ ក៏តុលាការបានសង្កត់ធ្ងន់ទៅលើកង្វះវិប្បដិសារីរបស់នាង និងអវត្តមាននៃការសុំទោសចំពោះតារាសម្ដែង IU ។
ដោយសារការគំរាមកំហែងតាមអ៊ីនធឺណិតនៅតែបន្តញាំញីមនុស្សសាធារណៈ ករណីនេះគូសបញ្ជាក់អំពីផលវិបាកធ្ងន់ធ្ងរចំពោះជនល្មើសដដែលៗ។ អ្នកគាំទ្របានសាទរចំពោះជំហរដ៏ម៉ឺងម៉ាត់របស់តុលាការក្នុងការការពារសិល្បករដូចជា IU ពីការយាយីតាមអ៊ីនធឺណិតដែលកំពុងបន្ត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អវត្តមាន Park Bom លើឆាកនៅអាមេរិក នាំឲ្យ គេទស្សន៍ទាយវាសនារបស់ក្រុម 2NE1 នាថ្ងៃមុខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ