Connect with us

ព័ត៌មានអន្ដរជាតិ

​​ភាពសោកសៅ​កើត​ឡើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League រវាង អេស្ប៉ាញ និង​ព័រទុយហ្គាល់​ ​​

បានផុស

នៅ

បណ្តាញ​ព័ត៌មាន ​AP បាន​រាយការណ៍​នៅថ្ងៃទី១០ខែមិថុនានេះ​ឱ្យ​ដឹងថា ឧបទ្ទវហេតុដ៏សោកសៅ​​មួយបានកើតឡើងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League រវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកគាំទ្របាល់ទាត់ម្នាក់បានធ្លាក់ពីលើកន្លែងអង្គុយផ្នែកកណ្តាលនៃកីឡដ្ឋានរបស់ទីក្រុង Munich ទៅលើជណ្តើរមួយនៅជិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ក្រុម​ជួយសង្គ្រោះ​​​​ប្រមូលផ្តុំ​នៅ​​កន្លែង​ជនរងគ្រោះ​​។ ​រូបភាព៖​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​រងគ្រោះ​​នោះ មកពីទីក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់បានស្លាប់នៅកន្លែងកើតហេតុ បើទោះបីជា មានការជួយសង្គ្រោះភ្លាមៗក៏ដោយ។

ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលម៉ោងបន្ថែម ដោយសារភាពតានតឹងក្នុងការប្រកួតបានកើនឡើងខ្ពស់។ សាក្សី​បានស្រែក​រកជំនួយ ហើយក្រុមសង្គ្រោះបន្ទាន់បានបិទតំបន់នោះយ៉ាងលឿន។ ប៉ូលិសទីក្រុង Munich បាន​បើក​ការ​ស៊ើបអង្កេតមួយ ប៉ុន្តែបច្ចុប្បន្នមិនឃើញមានសញ្ញាធ្វើឃាតនោះទេ​ ដោយហៅវាថាជាឧបទ្ទវហេតុដ៏សោកសៅ។

ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះគ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​បាន​សម្ដែង​ការ​រំលែក​ទុក្ខ​ក្នុង​ការ​បញ្ចេញ​មតិ​ក្រោយ​ការ​ប្រកួត។ លោក Luis de la Fuente​ គ្រូបង្វឹក​​ក្រុមអេស្ប៉ាញ និង លោក Roberto Martínez គ្រូប​ង្វឹក​​ក្រុមព័រទុយហ្គាល់ ក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕

​អ្នក​ចូលរួម​ទស្សនា​​​ការ​ប្រកួត​​​បាល់​ទាត់​រវាង​ក្រុម​អេស្ប៉ាញ និង​ ព័រទុយហ្គាល់។ រូបភាព៖​ AP
​ក្រុម​កីឡាករ​​ព័រ​ទុយហ្គាល់ឈ្នះពាន Nations League កាល​ពីថ្ងៃអាទិត្យ​។​ រូបភាព៖​ Reuters

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម