Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌដូនពេញ ព្រមានរំសាយទីតាំងផ្ញើម៉ូតូ​នៅតំបន់ផ្លូវថ្មើរជើងបើនៅតែយកថ្លៃលើសការកំណត់របស់អាជ្ញាធរ

បានផុស

នៅ

ម្នាស់ទីតាំងផ្ញើកង់ម៉ូតូនៅតំបន់ផ្លូវថ្មើរជើងមួយចំនួននៅតែបំពានការជូនដំណឹងរបស់អាជ្ញាធរខណ្ឌដូនពេញ ដោយ​យក​លុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់ ហើយភ្លាមៗអាជ្ញាធរខណ្ឌក៏បានអញ្ជើញម្ចាស់ទីតាំងមកធ្វើការអប់រំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនោះបានយកលុយរហូតដល់៣០០០រៀល ក្នុងម៉ូតូមួយគ្រឿង។ ម្ចាស់ទីតាំងដែលដាក់ផ្ញើម៉ូតូ ស្ថិតនៅផ្ទះលេខ៤៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

លោកបានឱ្យដឹងថា តាមយៈការហៅម្ចាស់ទីតាំងផ្ញើម៉ូតូមកសួរនាំ គាត់បានឆ្លើយថា អ្នកយកមកផ្ញើគឺផ្ញើយូរ តែធម្មតាគាត់យកតែ១០០០រៀលទេ ហើយផ្ទះដែលគាត់ដាក់ផ្ញើនោះជាទីតាំងជួលផ្ទះគេផ្ញើ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ចាប ឌីណា អភិបាលរងបានសង្កត់ធ្ងន់ និងបានណែនាំដាច់ខាត់មិនឲ្យយកលើស ១០០០រៀលទេក្នុងម៉ូតូ១គ្រឿង ហើយបើទទួលផ្ញើមិនបានទេអាចឈប់បាន។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ក្នុងនាមតំណាងឲ្យលោក ជា ខេមា អភិបាលខណ្ឌ បានបញ្ជាក់ច្បាស់ៗ​ថា គ្រប់ទីតាំងទទួលផ្ញើម៉ូតូទាំងអស់នៅផ្លូវថ្មើរជើង Walk Street អាជ្ញាធរមិនអនុញ្ញាត​ឱ្យយក​លើស​ពី១ពាន់រៀលនោះឡើយ ករណីមានបាតុភាពយកលើសសូមបងប្អូនប្តឹងមកអាជ្ញាធរ ដើម្បីអាជ្ញាធរធ្វើកិច្ចសន្យាព្រមាន ករណីមិនគោរព នឹងឈានដល់ការរំសាយទីតាំងអាជីវកម្មចោលតែម្តង៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

ព័ត៌មានជាតិ៤៥ នាទីutes មុន

មន្រ្តីជំនាញស្នើឲ្យម្ចាស់រថយន្តដឹកទំនិញកុំដឹក​លើស​ទម្ងន់លើកំណាត់ផ្លូវលេខ៤៨ដែលស្ថាបនាជិតរួចរាល់

សេដ្ឋកិច្ច៤៨ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយ ឡើងថ្លៃបន្តិច ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រីកត់សម្គាល់ពីការរួមគ្នារបស់សារព័ត៌មានកម្ពុជា​តបទៅថៃក្នុងពេលមានជម្លោះព្រំដែន

វប្បធម៌ ជំនឿ១ ម៉ោង មុន

មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ

សន្តិសុខសង្គម១៩ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម