Connect with us

ព័ត៌មានអន្ដរជាតិ

សង្ស័យ​ធ្លាប់​ត្រូវ​គេ​ធ្វើបាប អតីត​សិស្ស​ម្នាក់​បាញ់សម្លាប់​មនុស្ស​១០​នាក់​​​នៅ​អនុវិទ្យាល័យ​​ប្រទេស​អូទ្រីស

បានផុស

នៅ

អតីតសិស្ស​​អាយុ​២១​ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅអនុវិទ្យាល័យមួយ​កន្លែង​ក្នុងទីក្រុង Graz នៃ​ប្រទេស​អូទ្រីស កាលពីថ្ងៃ​​អង្គារ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០២៥ ដោយបានសម្លាប់មនុស្ស​១០​នាក់មុន​ពេល​ជន​បង្ក​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ពី​​ក្រោយ។

ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងអ្វីដែលក្រុមមន្ត្រីបានហៅថា​ជា​ការបាញ់ប្រហារនៅសាលារៀនដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស​អូទ្រីស។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅ BORG Dreierschützengasse ដែលជា​អនុ​វិទ្យាល័យមួយ​មានទីតាំងនៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Graz។ ភ្នាក់ងារ​សង្គ្រោះបន្ទាន់ បានទទួលរបាយការណ៍ដំបូងនៃការផ្ទុះអាវុធនៅម៉ោងប្រហែល ១០ព្រឹក​(ម៉ោង​ក្នុង​ស្រុក) ហើយ​អង្គភាពប៉ូលិស​បានមកដល់កន្លែងកើតហេតុក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់មក ដោយ​មាន​ក្រុមបច្ចេកទេសនិងគ្រូពេទ្យជាង ១៦០​នាក់។

ខ្មាន់កាំភ្លើងត្រូវ​គេដឹង​ថា​មាន​ឈ្មោះ Artur A. បានចូល​ទៅ​ក្នុង​សាលារៀនប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ចំនួន​២​ដើម។ ជន​បង្ក​រូប​នេះ​ត្រូវបានគេរាយការណ៍ថាបានបាញ់​កាំភ្លើង​ជាច្រើន​គ្រាប់​​​សំដៅ​ទៅ​ថ្នាក់​រៀន​ជា​ច្រើន​បន្ទប់ និងផ្លូវ​ដើរ មុនពេលដែល​រត់​​​ចូល​​ក្នុង​បន្ទប់ទឹក​ដែល​ជា​កន្លែង​​ជន​បង្ក​បាន​បាញ់​សម្លាប់​ខ្លួន​ឯង។

អាជ្ញាធរ​បាន​បញ្ជាក់​ថា សិស្ស​៨​នាក់ និង​បុគ្គលិក​​២​​នាក់​ត្រូវ​បាន​សម្លាប់។ អ្នក​ខ្លះ​ទៀត​រង​របួស​ខ្លះ​ធ្ងន់ធ្ងរ។ សិស្សជាង ៣០០​នាក់ត្រូវបានជម្លៀសចេញ ហើយក្រោយមកបានផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត។

អ្នកស៊ើបអង្កេត បានរកឃើញសំបុត្រធ្វើអត្តឃាត និងវីដេអូមួយនៅឯគេហដ្ឋានរបស់ជនសង្ស័យ។ ក្នុង​ខ្សែ​វីដេអូ អតីត​​សិស្ស​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ដែល​ត្រូវ​គេ​ធ្វើ​បាប និង​​​​ការ​រង​ភាព​អយុត្តិធម៌ ដែល​ទំនង​​ជា​​​ដើម​ទង​នៃ​ការ​បង្ក​ហេតុ។ ប៉ូលិសក៏បានរកឃើញគ្រាប់បែកបំពង់អសកម្មមួយ​គ្រាប់ ​ក្នុង​អំឡុងពេលឆែកឆេរផ្ទះរបស់ជន​សង្ស័យ​ផង​ដែរ។

អធិការបតីអូទ្រីស លោក Christian Stocker បានប្រកាស​កាន់ទុក្ខថ្នាក់ជាតិរយៈពេល​៣​ថ្ងៃ ហើយបានបញ្ជា​​ឲ្យ​​បង្ហូត​ទង់​ជាតិ​​ត្រឹម​ពាក់កណ្តាល។ គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់ប្រទេសអូទ្រីស។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​​ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ»៕

គ្រួសារ​ជន​រង​គ្រោះ​កំពុង​កាន់​ទុក្ខ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម