ជីវិតកម្សាន្ដ
ក្រោយលែងលះ អាជីពរបស់ Zhao Liying កាន់តែរីកចម្រើន តែជីវិតស្នេហាហាក់ផ្ទុករឿងអាស្រូវច្រើន
ថ្វីដ្បិតតែធ្លាប់រៀបការជាមួយតារាសម្តែង Feng Shaofeng ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានរួមសម្តែងក្នុងរឿង «The Story of Minglan» មែនពិត។ មកដល់ខែមេសា ឆ្នាំ២០២១ តារាល្បីទាំងពីរបានប្រកាសថា ពួកគេសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ។ បន្ទាប់ពីការលែងលះ ជីវិតរបស់ Zhao Liying កាន់តែរីកចម្រើន និងរឹងមាំជាងមុន នាងបានក្លាយជាតារាស្រីវ័យក្មេងដែលទទួលបាននូវភាពជោគជ័យបំផុតនាពេលបច្ចុប្បន្ន។

យ៉ាងណា ក្រោយការលែងលះ អាជីពរបស់តួឯកស្រីចិនមានការកើនឡើងសឹងមិនគួរឲ្យជឿ។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង Top 20 របស់កម្មវិធី Weibo Quality Stars នៃឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤។
មិនត្រឹមតែប៉ុណ្ណឹងទេ រាជិនីសម្រស់ចិនក៏ស្ថិតក្នុងកំពូលតារាទាំង១០ ដែលមានតម្លៃពាណិជ្ជកម្មខ្ពស់ជាងគេក្នុងវិស័យសិល្បៈ។ ផ្អែកតាមរបាយការណ៍ពីភ្នាកងារកម្សាន្ត Sina បានអធិប្បាយថា Zhao Liying គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានទាំងសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងរហូតមក។
ដើម្បីមានអាជីពដ៏ត្រចះត្រចង់ដែលនាងមានសព្វថ្ងៃនេះ តារាស្រីវ័យ៣៧ឆ្នាំ បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ និងស៊ូទ្រាំនឹងការមើលងាយ ព្រោះនាងមកពីគ្រួសារក្រីក្រនៅតាមទីជនបទ។ ចាប់ផ្តើមអាជីពនៅអាយុ១៩ ឆ្នាំ នាងបានតស៊ូជាមួយនឹងតួនាទីសម្ដែងជាតួរាយរ៉ងដែលគេមិនស្គាល់ឡើយថាជានរណា។ ទោះជាយ៉ាងណាក៏ដោយយូរ ៗ ទៅការសម្ដែងបានក្លាយជាចំណង់ចំណូលចិត្ត ហើយតារាស្រីដែលកើតនៅឆ្នាំ១៩៨៧ បានសម្រេចចិត្តតស៊ូដើម្បីបន្តវា។
Zhao Liying ធ្លាប់បានចែករំលែកថា «ក្នុងការងារជាច្រើនឆ្នាំ មានរយៈពេល ៧ ឆ្នាំ ដែលខ្ញុំសម្ដែងបានតែតួធម្មតាប៉ុណ្ណោះ ដោយសារតែមុខមូលរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនបោះបង់ទេ ប៉ុន្តែស្ងាត់ស្ងៀមធ្វើតួនាទីបានល្អ»។
ក្នុងឆ្នាំ ២០២៤ នាងបានឈ្នះពានរង្វាន់សមិទ្ធិផលឆ្នើម, ពានរង្វាន់ឥន្ទ្រីមាស និង ពានរង្វាន់តួឯកស្រីល្អបំផុត សម្រាប់តួនាទីជាតួ Xu Ban Xia ក្នុងខ្សែភាពយន្ត។ គម្រោងទូរទស្សន៍ និងភាពយន្តដែលមានការចូលរួមពីរូបនាងផ្ទាល់ សុទ្ធតែទទួលបានការរំពឹងទុកខ្ពស់ និងទទួលបានចំណាត់ថ្នាក់ខ្ពស់។
លើសពីនេះទៀតដែរ រាជិនីសម្រស់បានគ្រងមកុដរាជិនីទូរទស្សន៍ (TV Queen) ជាច្រើនដងក្នុងពានរង្វាន់ស្រដៀងគ្នានេះដូចជា ពានរង្វាន់ទូរទស្សន៍ Fei Tian ឆ្នាំ ២០២៤, ពានរង្វាន់ Shanghai Television Magnolia ឆ្នាំ ២០២៣ និងពិធីបុណ្យទូរទស្សន៍អន្តរជាតិ New Era ឆ្នាំ ២០២៣។
ពានរង្វាន់ពានរង្វាន់តួឯកស្រីល្អ បានកត់សម្គាល់ចំណុចរបត់ដ៏សំខាន់មួយក្នុងអាជីពសម្ដែងរបស់ Zhao Liying ដោយបញ្ជាក់ពីទេពកោសល្យ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់តារាស្រីរៀមច្បង។ ទោះបីជាមិនបានហ្វឹកហាត់តាមសាលាផ្លូវការក៏ដោយ ក៏សមត្ថភាពសម្ដែងនាង នៅតែទទួលបានការកោតសរសើរខ្ពស់ សូម្បីតែសិល្បករជំនាន់ដូចគ្នា ដែលបានបញ្ចប់ការសិក្សាពីសាលាសិល្បៈក៏ដោយ។
បើនិយាយពីសមិទ្ធិផល និងពានរង្វាន់ Zhao Liying បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមតារាស្រីដែលកើតក្នុងឆ្នាំ១៩៨៥ដូចគ្នា នៃវិស័យភាពយន្តចិន លើសពីមិត្តរួមការងារមួយចំនួនដូចជា Yang Mi, Tiffany Tang, Angelababy។
ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីអាជីពដែលទទួលបានជោគជ័យកាន់តែខ្លាំងឡើង ជីវិតស្នេហារបស់តារាស្រីត្រកូល Zhao បានផ្ទុកនូវរឿអាស្រូវជាច្រើនដល់នាង។ នៅពាក់កណ្តាលខែឧសភា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយអ្នកដឹកនាំរឿងងម្នាក់ បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់។ អ្នកគាំទ្ររបស់ Zhao Liying បានសម្តែងការមិនពេញចិត្តចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ដោយសារតែរឿងអាស្រូវផ្ទាល់ខ្លួនរបស់អ្នកដឹកនាំ។
រឿងអាស្រូវស្នេហាត្រូវបានលើកឡើងនៅលើបណ្តាញសង្គម ធ្វើឲ្យរូបនាងមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់នាងប្រើពាក្យអសុរោះ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពាក្យគន្លឹះទាក់ទងនឹង Zhao Liying ត្រូវបានរុញច្រានរហូតដល់ជាង ១០ ប្រធានបទស្វែងរកក្តៅគគុក ដែលធ្វើឲ្យបាត់បង់ពិន្ទុយ៉ាងធ្ងន់ធ្ងរជាមួយទស្សនិកជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រី Zhao Liying និង Yang Mi រងការវាយប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


