ជីវិតកម្សាន្ដ
បងប្រុសតារាចម្រៀង មាស សុខសោភា លើកឡើងបែបនេះ ក្រោយឃើញលោក សោម ដូរ៉េ រំលឹកពីប្អូនខ្លួន
ក្រោយមើលឃើញសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក របស់កវីនិពន្ធនិងដឹកនាំវ័យក្មេងលោក សោម ដូរ៉េ បញ្ជាក់ពីទឹកចិត្តប្អូនរបស់ខ្លួន លោក មាស សុខរតន: អតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន និងជាកវីនិពន្ធ បានចេញសារមួយទន្ទឹមនឹងការលើកឡើងនេះ ដោយបញ្ជាក់នូវគំនិតយល់ស្រប។

មួយរយៈពេលដែលអ្នកនាង មាស សុខសោភា កំពុងមានបញ្ហាជីវិតគូ ក៏ដូចជារងនូវការមិនពេញចិត្តជាច្រើនពីមហាជន ចំពោះសកម្មភាពដែលតារាស្រីល្បីឈ្មោះរូបនេះ បានធ្វើទាក់ទងនឹងរឿងជីវិតឯកជន សង្កេតឃើញមានអ្នករួមអាជីព និងសាច់ញាតិ បានចេញមុខបញ្ជាក់ពីចំណុចល្អៗជាច្រើន ដែលពួកគេបានដឹងនិងស្គាល់អ្នកនាង។ ក្នុងនោះ រួមមានទាំងលោក សោម ដូរ៉េ កវីនិពន្ធនិងដឹកនាំវ័យក្មេងផងដែរ។

តាមរយៈសារភ្ជាប់រូបភាពមួយរយៈពេលកន្លងទៅ កវីនិពន្ធនិងដឹកនាំវ័យក្មេងរូបនេះ រៀបរាប់ថា “ជាបងស្រីដែលពូកែ ចរិកមានះបន្តិច មានបេះដូងថ្លាបរិសុទ្ធទៀងត្រង់ ត្រង់ខ្លាំងពេកសឹងតែលាក់ភាពទន់ជ្រាយខ្លួនឯងមិនបាន ចូលចិត្តស្ទួយប្អូន លើកតម្កើងសរសើរគ្រប់ពេលវេលាមិនដែលបំភ្លេច”។
ជាមួយគ្នានេះ លោក មាស សុខរតន: ដែលជាបងប្រុសបានលើកឡើងដែរថា “អត្តចរិតមារយាទសន្តានរបស់មនុស្សម្នាក់ៗកើតមកតែងតែខុសៗគ្នា គឺតាំងពីកំណើតមកម៉្លេះ ចង់លុបចង់កែពិតជាពិបាកខ្លាំងណាស់ អ៊ីចឹងបើយើងម្នាក់ៗទទួលបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ មែនទេអូន?”។
គួររម្លឹកថា តារាចម្រៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា ថ្មីៗនេះ បាននូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់មហាជន បន្ទាប់ពីបែកធ្លាយលែងលះជាមួយស្វាមី ខណ:ស្របពេលជាមួយនេះដែរ នាងក៏ផ្ទុះរឿងចាញ់បោកលុយខ្ទង់លានដុល្លារជាមួយលោកតាសក់សភ្នំត្បែង៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


