ព័ត៌មានអន្ដរជាតិ
ឧទ្ធរណ៍សម្រេចជាថ្មីឲ្យត្រាំបន្តដាក់ពន្ធនាំចូល ខណៈត្រាំហៅថាជា«ជ័យជម្នះដ៏អស្ចារ្យ»
តុលាការសាលាឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបានសម្រេចជាថ្មីអនុញ្ញាតឲ្យការយកពន្ធគយជាសកលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បន្តមានជាធរមានសម្រាប់មួយរយៈពេលទៀតរហូតដល់ចុងខែកក្កដា ដែលនឹងត្រូវសម្រេចជាថ្មីម្តងទៀត ខណៈលោកដូណាល់ ត្រាំ ប្រឈមបញ្ហាផ្ទៃក្នុងប្រទេសដ៏ខ្លាំង។

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរារាំងដោយតុលាការដំបូង (តុលាការជាន់ទាប) ក្នុងការយកពន្ធដ៏ទូលំទូលាយដែលរដ្ឋបាលរបស់លោក ត្រាំ បានធ្វើឡើងជាការប្រឆាំងចំពោះឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសជាច្រើន រួមទាំងប្រទេសចិនបានប្រឆាំងតបតវិញ ដោយវិធានការសងសឹក។
ការសម្រេចចិត្តរបស់តុលាការសាលាឧទ្ធរណ៍អាមេរិក កាលពីថ្ងៃអង្គារទី១០ខែមិថុនា បានពង្រីកការធូរស្រាលជាបណ្តោះអាសន្នសម្រាប់រដ្ឋបាលក្នុងអំឡុងពេលនេះ ដែលលោក ប្រឈមការតវ៉ាផ្ទៃក្នុងប្រទេសដ៏ខ្លាំង ជាពិសេសការតវ៉ានៅទីក្រុង Los Angeles និងការតវ៉ារីករាលដាលទៅកាន់ទៅក្រុងផ្សេងៗទៀត។
លោក ដូណាល់ ត្រាំ កំពុងប្រឈមការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង មិនត្រឹមតែគោលនយោបាយការបរទេសតាមរយៈការបង្កើនការដាក់ពន្ធគយប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនិរទេសជនអន្តោរប្រវេសន៍ដែលមិនគ្រប់លក្ខខណ្ឌ ក៏កំពុងធ្វើឲ្យលោក ត្រាំ បាត់បង់អំណាចដោយសារការបញ្ជាឲ្យមានការបង្រ្កាបយ៉ាងចាស់ដៃ។
ម្យ៉ាងវិញទៀត ជម្លោះរហូតដល់ចែកផ្លូវគ្នា រវាងលោក ដូណាល់ ត្រាំ និង មហាសេដ្ឋី Elon Musk ក៏កំពុងធ្វើឲ្យលោកត្រាំបាត់បង់ការគាំទ្រនៅក្នុងជួរបក្សរបស់លោកដែរ។
ក្រោយការសម្រេចនេះ ប្រធានាធិបតី ត្រាំ នៅថ្ងៃពុធ បាននិយាយថា សាលាឧទ្ធរណ៍បានសម្រេចថា សហរដ្ឋអាមេរិកអាចប្រើប្រាស់ពន្ធដើម្បី «ការពារខ្លួនប្រឆាំងនឹងប្រទេសផ្សេងទៀត» និងបានសាទរចំពោះការសម្រេចចិត្តនេះ ដោយហៅថាវាថា ជា «ជ័យជម្នះដ៏អស្ចារ្យ និងសំខាន់សម្រាប់សហរដ្ឋអាមេរិក»។
ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីក្នុងខែមករា ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឡើងវិញជាមួយពិភពលោក ខណៈពេលដែលប្រើប្រាស់ពន្ធគយជាយុទ្ធសាស្ត្រចរចាដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលបរទេស។
នៅដើមខែមេសា លោកបានបង្ហាញពីការយកពន្ធលើដៃគូពាណិជ្ជកម្មភាគច្រើន ដោយដាក់កម្រិតពន្ធមូលដ្ឋាន ១០ ភាគរយ។ ជាមួយគ្នានោះ លោកបានដាក់ការគំរាមកំហែងដាក់ពន្ធដ៏ខ្ពស់លើសេដ្ឋកិច្ចនៃប្រទេសជាច្រើនពីអាស៊ីអាគ្នេយ៍ រួមទាំងសហភាពអឺរ៉ុបផងដែរ។
សេចក្តីសម្រេចបណ្តោះអាសន្នរបស់សាលាឧទ្ធរណ៍នេះ ត្រូវបានមើលឃើញថា ជាការរារាំងមិនឱ្យចូលជាធរមាន បន្ទាប់ពីតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានសម្រេចកាលពីខែឧសភាថា ប្រធានាធិបតីអាមេរិកបានធ្វើហួសពីអំណាចរបស់ខ្លួនជាមួយនឹងពន្ធលើសកលលោកក្នុងឆ្នាំនេះ។
សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មក៏បានលុបចោលកាតព្វកិច្ចដែលលោក ត្រាំ បានដាក់លើប្រទេសកាណាដា ចិន និងម៉ិកស៊ិក ដោយប្រើអំណាចគ្រាអាសន្ន។
ការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍នេះនឹងមានរយៈពេលរហូតដល់ចុងខែកក្កដា ដែលនឹងមានការជំនុំជម្រះថ្មី និងមានអំណាងថ្មីទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


