Connect with us

សន្តិសុខសង្គម

ពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ស្នើសុំតបណ្តាញទឹកស្អាត និងអគ្គិសនីទៅតំបន់មិនទាន់អភិវឌ្ឍន៍គ្រប់គ្រាន់

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងមួលដ្ឋានខណ្ឌឬស្សីកែវ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយតបណ្ដាញអគ្គិសនី និងបណ្ដាញទឹកស្អាតចូលទៅតំបន់មួយចំនួនដែលមិនទាន់មានការអភិវឌ្ឍន៍គ្រប់គ្រាន់ដើម្បីជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៤ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ក្រោមវត្តមានរបស់លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ​ នៅបរិវេណរោងចក្រទឹកកក ក្នុងសង្កាត់ស្វាយប៉ាក រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងវេទិការ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ខ្លះក្នុងខណ្ឌឬស្សីកែវ ប្រឈមមុខនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងអគ្គិសនីសម្រាប់បំពេញតម្រូវការជាចាំបាច់។ ដូច្នេះពួកគាត់ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិចារណា​ជួយដោះស្រាយបញ្ហានេះ ដើម្បីលើកស្ទួយការអភិវឌ្ឍសង្គមក្នុងតំបន់។ ក្រៅពីស្នើសុំលើបញ្ហាទាំងពីរនេះ ប្រជាពលរដ្ឋក៏បានលើកឡើងពីបញ្ហាការចោលសំរាមបង្កឲ្យមានក្លិនស្អុយ ស្នើសុំធុងដាក់សំរាម ស្នើសុំផ្លូវបេតុង ភ្លើងបំភ្លឺសាធារណៈ និងការដាក់ប្រព័ន្ធលូជាដើម។

លោក ជុំ បាយ័នវិបុល បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋ តាមរយៈការស្នើសុំ និងការលើកជាសំណូមពររបស់ពួកគាត់។ លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់សង្កាត់នីមួយៗដើម្បីស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោក ជិន ប៊ុនធឿន អភិបាល នៃគណអភិបាលខណ្ឌឬស្សីកែវ បានទទួលយកសំណូមពរ និងពិនិត្យដោះស្រាយតាមលទ្ធភាពជាក់ស្តែង។ លោកអភិបាលក៏បានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ប្រជាពលរដ្ឋមានបញ្ហា និងចម្ងល់ផ្សេងៗ ក្នុងន័យពន្លឿនការងារ និងមានប្រសិទ្ធិភាព។

ដោយឡែកការស្នើសុំផ្លូវបេតុង លោកអភិបាលខណ្ឌនឹងចាត់ក្រុមការងារចុះពិនិត្យជាក់ស្តែង។ ជាមួយគ្នានេះ លោកក៏បានជូនធុងសំរាមភ្លាមៗតាមការស្នើរបស់ប្រជាពលរដ្ឋ ព្រមទាំងស្នើសូមឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងភូមិឋានផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម