ជីវិតកម្សាន្ដ
រឿងក្ដីកីឡាករឆ្នើម Son Heung-min ទីបំផុតទទួលបានយុត្តិធម៌
កាលពីថ្ងៃទី ១០ ខែមិថុនា ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូល (ផ្នែកព្រហ្មទណ្ឌទី 3 ប្រធានរដ្ឋអាជ្ញា Choi Soon-ho) បានប្រកាសចោទប្រកាន់ស្រ្តីឈ្មោះ Yang អាយុ២០ ឆ្នាំពីបទបង្កាច់បង្ខូច និងប៉ុនប៉ងផ្ញើរ blackmail ខណៈដែលបុរសឈ្មោះ Yong ក្នុងវ័យ៤០ឆ្នាំ ដែលគេជឿថាជាដៃគូបច្ចុប្បន្នរបស់នាង ក៏ត្រូវបានចោទប្រកាន់ដោយមិនត្រូវបានឃុំខ្លួន ពីបទប៉ុនប៉ងបង្ខូចឈ្មោះ។

ព្រះរាជអាជ្ញាបានលាតត្រដាងថា ស្រ្តីឈ្មោះ Yang ដែលត្រូវបានគេរាយការណ៍ថា អតីតមិត្តស្រីរបស់ Son Heung-min បានផ្ញើរូបភាពអ៊ុលត្រាសោនមករូបគាត់ ដោយអះអាងថា នាងមានផ្ទៃពោះជាមួយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ដែលតាមពិតទៅ ក្មេងនោះត្រូវបានបុរសម្នាក់ទៀតចិញ្ចឹម។ ដោយខ្លាចមានការខូចខាតដែលអាចកើតមានចំពោះអាជីព និងកេរ្តិ៍ឈ្មោះ លោកបានសម្រេចផ្ដល់ប្រាក់ដំបូងចំនួន ៣០០ លានវ៉ុន (ប្រហែល ២១៩,០០០ ដុល្លារ) ។
ការប៉ុនប៉ងប្រើប្រាស់ blackmail មិនបានបញ្ចប់នៅទីនោះទេ។ នាង Yang និងលោក Yong ក្រោយមកបានទាមទារបន្ថែម ៧០ លានវ៉ុនបន្ថែម ប៉ុន្តែសំណើទីពីរនេះត្រូវបានបដិសេធ ខណៈពេលដែលរបាយការណ៍ដំបូងរបស់ប៉ូលិសបានចង្អុលទៅលោក Yong ជាជនល្មើសចម្បងនោះ ការស៊ើបអង្កេតកោសល្យវិច្ច័យនៃឧបករណ៍ឌីជីថល និងកំណត់ត្រាធនាគារបានបញ្ជាក់ថា ភាគីទាំងពីរបានឃុបឃិតគ្នានៅក្នុងគម្រោងនេះ។
ព្រះរាជអាជ្ញាបាននិយាយថា ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសមរម្យសម្រាប់ចុងចោទទាំងពីររូប។ ជាពិសេសនោះគឺការស្វែងរកយុត្តិធម៌ឲ្យកីឡាករបាល់ទាត់កូរ៉េ។
ថ្វីដ្បិតតែមានភាពចលាចលខាងផ្លូវច្បាប់ក៏ដោយ ក៏កីឡាករបាល់ទាត់វ័យ៣២ឆ្នាំ នៅតែបន្តទំនាក់ទំនងជាមួយអ្នកគាំទ្រ។ រូបលោកបានរក្សាវត្តមានជាសាធារណៈផ្ទាល់ខ្លួនដោយបង្ហាញខ្លួននៅលើកម្មវិធីកម្សាន្ត និងវេទិកាឌីជីថល ទទួលបានការសរសើរចំពោះភាពអត់ធន់របស់គាត់។
មិនតែប៉ុណ្ណោះ អ្នកគាំទ្របានកត់សម្គាល់ជាពិសេសពីភាពស្និទ្ធស្នាលរបស់គាត់ ជាមួយតារាសម្តែង Park Seo-joon ព្រមជាមួយនឹងរូបថតនៃការអបអរសាទរជ័យជម្នះនាពេលថ្មីៗនេះរបស់អ្នកទាំងពីរ បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងនៅចំណងមិត្តភាពអស់រយៈកាលជាយូរ។
នៅពេលដែលករណីផ្លូវច្បាប់បានលាតត្រដាង ការដោះស្រាយស្ថានការណ៍ប្រកបដោយសេចក្តីថ្លៃថ្នូររបស់ Son Heung-min បានពង្រឹងមុខមាត់កាន់តែល្បីល្បាញជាងមុន ដោយពង្រឹងឋានៈរបស់គាត់មិនត្រឹមតែជាអត្តពលិកលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូអាដលក្រោមសម្ពាធផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


