Connect with us

កីឡា

Wirtz នឹងក្លាយជាកីឡាករទី ៣ បន្ទាប់ពី Neymar, Mbappe មានតម្លៃផ្ទេរថ្លៃបំផុតក្នុងលោក

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ Florian Wirtz នឹងក្លាយជាកីឡាករទី ៣ ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោក បន្ទាប់ពីការផ្ទេរទៅកាន់ក្លិបហង្សក្រហម Liverpool សម្រេចជោគជ័យជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Florian Wirtz

តាមប្រភពពីអ្នកកាសែតអ៉ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Wirtz បានព្រមព្រៀងចាកចេញពី Bayer Leverkusen ក្នុងការផ្លាស់ទៅកាន់ Liverpool នៅរដូវក្តៅនេះ​ដោយ​មាន​​តម្លៃ ១៧៣ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ រូបគេបានយល់ព្រមស្នាក់នៅទឹកដី Anfield រយៈពេល ៥ ឆ្នាំ ពោលគឺដល់រដូវកាលក្តៅឆ្នាំ ២០៣០។

តាមរយៈតម្លៃផ្ទេរដ៏ច្រើនមហាសាល​នេះ នឹងធ្វើឱ្យ Wirtz បំបែកកំណត់ត្រាក្លាយជាកីឡាករទី ៣ ក្នុងពិភពលោក បន្ទាប់ពី Neymar និង Kylian Mbappe ដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Neymar និង Mbappe

គួរឱ្យដឹងថា តំណែងកីឡាករផ្ទេរថ្លៃបំផុត គឺពុំទាន់មាននរណាអាចបំបែក Neymar ដែលផ្ទេរចេញពី Barcelona ទៅ Paris Saint-Germain បាននៅឡើយទេ គឺតម្លៃ ២៥៧ លានដុល្លារអាមេរិក។ ចំណែក Mbappe ឈរលេខ ២ មានតម្លៃផ្ទេរពី Monaco ទៅ PSG ក្នុងតម្លៃ ២០៨ លានដុល្លារអាមេរិក។

ដោយឡែក Philippe Coutinho ឈរលេខ ៤ មានតម្លៃផ្ទេរពី Liverpool ទៅ Barcelona ចំនួន ១៦៨ លានដុល្លារអាមេរិក និង Joao Felix ឈរនៅលេខរៀងទី ៥ មានតម្លៃផ្ទេរពី Benfica ទៅ At Madrid ចំនួន ១៤៦ លានដុល្លារអាមេរិក៕

Philippe Coutinho
Joao Felix

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម