កីឡា
ការប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំ២០២៥ នឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី១៤ មិថុនា
បន្ទាប់ពីប្រកួតអស់រយៈពេលជាច្រើនថ្ងៃមកនេះតាំងពីថ្ងៃទី៦ ខែមិថុនា ឥលូវការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់ជាផ្លូវការហើយនៅរសៀលថ្ងៃទី១៤ ស្អែកនេះនៅវិមានពហុកីឡដ្ឋានជាតិ។

រូបភាពអគ្គនាយកដ្ឋានកីឡា
កីឡាមួយចំនួនធំក្នុងចំណោម ១៤ប្រភេទកីឡាត្រូវបានប្រកួតចប់រួចរាល់ និងនៅខ្លះទៀតនឹងបញ្ចប់នៅថ្ងៃនេះដើម្បីត្រៀមខ្លួនចូលរួមពិធីបិទការប្រកួតក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ពិធីបិទនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៣រសៀលតទៅ។

រូបភាពអគ្គនាយកដ្ឋានកីឡា
បញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ នេះមាន លើ ១៤ប្រភេទកីឡារួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT តេក្វាន់ដូITF ប៊ូលនិងប៉េតង់ គុនល្បុក្កតោ ហែលទឹក វ៉ូវីណាម គុនដាវ និងចំបាប់ សរុបមាន ១៤២វិញ្ញាសា។ កីឡាករ កីឡាការិនីចូលរួមមកពី ២៥រាជធានីខេត្តសរុបមានចំនួន ៣៦២០នាក់៕




រូបភាពអគ្គនាយកដ្ឋានកីឡា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


