ព័ត៌មានអន្ដរជាតិ
វៀតណាមបញ្ចប់ការចរចាពន្ធជុំទី៣ ជាមួយអាមេរិក ដោយមិនទាន់សម្រេចអ្វីទេ
ប្រទេសវៀតណាមបានបញ្ចប់ការចរចាពន្ធជុំទី ៣ ជាមួយសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ ប្រកបដោយវឌ្ឍនភាព ប៉ុន្តែមិនទាន់សម្រេចគ្នាលើចំណុចសំខាន់ៗអ្វីនៅឡើយទេ ខណៈទ្វេភាគីព្រមព្រៀងគ្នាលើកិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីតាមអនឡាញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃចន្ទនេះ។

សេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្តីពីលទ្ធផលចរចា ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ បាននិយាយថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyễn Hồng Diên បានពិភាក្សាអំពីពន្ធគយ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកាន់តែទូលំទូលាយទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និងឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។
ការចរចាធ្វើឡើងចន្លោះពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ក្នុងរយៈពេល ៤ ថ្ងៃ ភាគីទាំង ២ បានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានកាត់បន្ថយភាពខុសគ្នានៅទូទាំងគ្រប់វិស័យដែលកំពុងពិភាក្សា។
ខណៈមិនទាន់មានការព្រមព្រៀងសំខាន់ៗណាមួយជាផ្លូវការ កិច្ចពិភាក្សាធ្វើឡើងដោយមានការផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។ គណៈប្រតិភូប្រទេសទាំង២ ក៏បានឆ្លៀតពេលដើម្បីស្តាប់ការវិភាគ និងហេតុផលគ្នាទៅវិញទៅមកផងដែរ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង។

ភាគីទាំង២ ក៏បានឯកភាពលើការរៀបចំកិច្ចប្រជុំថ្នាក់ការងារតាមអនឡាញនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តដោះស្រាយបញ្ហាលេចធ្លោ និងរៀបចំសម្រាប់កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីតាមអនឡាញលោក Lutnick និងលោក Diên។
គួរគូសបញ្ជាក់ថា វៀតណាម ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា កំពុងប្រឈមមុខនឹងការដាក់ពន្ធបដិការ ៤៦ ភាគរយ ពីសហរដ្ឋអាមេរិក ដែលអាចបង្កផលប៉ះពាល់សម្រាប់ការនាំចេញរបស់ប្រទេស ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់មួយ។ កន្លងមក វៀតណាមបានស្នើលើចំណុចមួយចំនួនដើម្បីចរចា រួមទាំងការបង្កើនការនាំចូលទំនិញអាមេរិក បង្កើនការត្រួតពិនិត្យលើដើមកំណើតទំនិញនាំចេញទៅសហរដ្ឋអាមេរិក និងបើកផ្លូវដល់អាជីវកម្មអាមេរិកជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


