ព័ត៌មានជាតិ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់អាហារូបករណ៍ ជំនាញបច្ចេកទេស ៦៣០ កន្លែង
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្ដល់អាហារូបករណ៍សិក្សាឥតគិតថ្លៃដល់សិក្ខាកាម យុវជន និងយុវនារី ឲ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣០ កន្លែង និងត្រូវការកម្លាំងពលកម្ម ៥៧០ នាក់ ដើម្បីចូលរៀនជំនាញជាច្រើនទៀត។ អាហារូបករណ៍នេះ មិនត្រឹមតែសម្រាប់យុវជននោះទេ គឺ ផ្តល់ឱកាសស្មើៗ គ្នា មិនប្រកាន់ភេទ ឬអាយុ កម្រិតវប្បធម៌ និងពណ៌សម្បុរឡើយ។


លោក សែម ប៉ាត នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET ១.៥ លាននាក់) នៅទូទាំងប្រទេសរួចមក មជ្ឈមណ្ឌល បានចាប់ផ្ដើមដំណើរការផ្សព្វផ្សាយ និងជ្រើសរើសយុវជនឲ្យចូលរៀនជំនាញ ហើយទទួលបានលទ្ធផលគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ សិស្សចូលរៀនសរុប ៥៥៧ នាក់ ស្រី ២១០ នាក់ , ជនជាតិដើមភាគតិចសរុប ៣៣២ នាក់ ស្រី ១២៣ នាក់។ ក្នុងនោះ សិស្សកម្មវិធីបណ្ដុះបណ្ដាល TVET ១.៥ លាននាក់ មានចំនួន ៤០៩ នាក់ ស្រី ១៧៣ នាក់ , ជនជាតិដើមភាគតិចសរុប ២៦១ នាក់ ស្រី ១០៤ នាក់ , មានប័ណ្ណសមធម៌សរុប ២៦២ នាក់។

លោកគូសបញ្ជាក់ថា «ប្រសិនបើឪពុកម្ដាយដែលមិនទុកចិត្តកូនចៅដែលទៅរៀនសូត្រយកជំនាញ ត្រូវចាកចេញពីផ្ទះទៅស្នាក់នៅរៀនសូត្រនៅមជ្ឈមណ្ឌល។ ម្យ៉ាងវិញទៀត ប្រសិនបើមិនហ៊ាននាំកូនទៅចុះឈ្មោះឲ្យរៀនសូត្រ ត្រូវទាក់ទងជាមេភូមិ ឬមេឃុំ ដើម្បីជួយបញ្ជូនកូនទៅរៀនសូត្រជំនាញ ពីព្រោះមជ្ឈមណ្ឌលតែងតែផ្សព្វផ្សាយតាមរយៈបុគ្គលិកចុះទៅតាមភូមិ និងផ្តល់ដំណឹងតាមរយៈមេឃុំ និងមេភូមិជាញឹកញាប់»។ លោកថា អត្ថប្រយោជន៍ចំពោះប័ណ្ណក្រីក្រ និងងាយរងហានិភ័យ គឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨០,០០០ រៀល លុះត្រាតែសិស្សរៀនជាប់លាប់។

គួរជម្រាបថា បេក្ខជនដែលទៅរៀនជំនាញពីមជ្ឈមណ្ឌលចប់ នឹងទទួលសញ្ញាប័ត្រពីសាលា បន្ទាប់មកទទួលបទពិសោធ ព្រមទាំងជំនាញពីសាលា ក្រុមហ៊ុន ហើយមានឱកាសការងារថ្មីពីក្រុមហ៊ុន ឬ សហគ្រាស កំពុងផ្តល់វិនិយោគទុនមើលខេត្តរតនគិរី ដោយកំពុងមានតម្រូវការកម្លាំងពលកម្មពីសំណាក់ក្រុមហ៊ុនថ្មីៗ ដែលកំពុងវិនិយោគទុនជំនាញខាងលើនេះ ត្រូវនឹងទីផ្សារការងារនៅក្នុងខេត្តរតនគិរី។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល ផ្តល់តែកន្លែងស្នាក់នៅដូចគ្នា។ ចំណែកបាយទឹក ម្ហូបអាហារ ត្រូវផ្គត់ផ្គង់ខ្លួនឯង និងមិនទទួលបានថវិកាឧបត្ថម្ភជាប្រចាំខែដូចអ្នកមានប័ណ្ណក្រីក្រ និងប័ណ្ណហានិភ័យឡើយ។ ពិសេសនោះ ស្ត្រីដែលមានពិការភាព ជនក្រីក្រ ជនជាតិដើមភាគតិច ត្រូវបានផ្តល់អាទិភាពក្នុងការចុះឈ្មោះចូលរៀន។ នៅពេលបញ្ចប់ការសិក្សា សិក្ខាកាម នឹងទទួលបានលិខិតបញ្ជាក់ការសិក្សា រួមជាមួយឱកាសធ្វើការងារជាច្រើនកន្លែង។

សម្រាប់សិក្ខាកាមទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទៅដាក់ពាក្យចូលរៀនតាមរយៈអាសយដ្ឋាន ភូមិអន្លុងទេស សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
អត្ថបទ ៖ ចាប







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


