ព័ត៌មានអន្ដរជាតិ
ព្យុះ Wutip នាំទឹកភ្លៀង និងទឹកជំនន់ដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម
យោងតាមការចេញផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃទី១៧ខែមិថុនា ព្យុះ Wutip ដែលជាព្យុះដំបូងគេក្នុងរដូវកាលនេះ បានបង្កើតប្រវត្តិសាស្ត្រជាព្យុះទីហ្វុងដំបូងដែលបានបង្កឲ្យមានជំនន់ទឹកភ្លៀងបំបែកកំណត់ត្រា និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

បរិមាណទឹកភ្លៀងសរុបបានកើនឡើងដល់កម្ពស់ជាង ១២០០ មីលីម៉ែត្រនៅតាមស្ថានីយមួយចំនួន ដោយទីក្រុង Bach Ma ក្នុងខេត្ត Hue បានកត់ត្រាទឹកភ្លៀងខ្ពស់បំផុតក្នុងខែមិថុនានេះមិនធ្លាប់មាន។
ក្នុងរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ តំបន់ចំនួន ៣២ ឃើញមានភ្លៀងធ្លាក់ជាង ២០០ មីលីម៉ែត្រ ដែលបណ្តាលឱ្យទឹកទន្លេកើនឡើងដល់កម្រិតប្រកាសអាសន្ន។ ក្នុងនោះទន្លេ Thach, Han និង Bo បានឡើងលើសពីការប្រកាសអាសន្នទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលជាកម្រិតទឹកជំនន់ខ្ពស់បំផុតក្នុងខែមិថុនាក្នុងរយៈពេល ៣០ឆ្នាំមិនធ្លាប់មាន។
ចន្លោះថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ខែមិថុនា ទឹកជំនន់ដំបូងនិងខ្លាំងនេះបាននាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដោយមនុស្ស ៩ នាក់បានស្លាប់ ដំណាំជាង ៦ម៉ឺនហិកតាត្រូវបានលិចទឹក ហើយវារីវប្បកម្មចំនួន ២៣០០ ហិកតា ត្រូវបានបំផ្លាញ។ ខេត្ត Quang Binh, Hue, និង Quang Trị រងផលប៉ះពាល់ខ្លាំងជាងគេ។
ខ្យល់ព្យុះនេះក៏បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយផ្ទះចំនួន ៩៤ខ្នងត្រូវបានរងផលប៉ះពាល់ និងបំផ្លាញទូកនេសាទចំនួន ៨ គ្រឿង។ អ្នកជំនាញព្រមានថាព្យុះ Wutip កំពុងបង្ហាញពីនិន្នាការកើនឡើងនៃបញ្ហាអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន និងកាន់តែធ្ងន់ធ្ងរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


