ព័ត៌មានអន្ដរជាតិ
CEO អាជីវកម្មនៅថៃ ជំរុញឱ្យ ផែថងថាន ចុះចេញពីតំណែង ជុំវិញកង្វល់អស្ថិរភាពសេដ្ឋកិច្ច
បណ្ដានាយកប្រតិបត្តិអាជីវកម្ម (CEO) នៅថៃភាគច្រើន ដែលផ្ដល់ចម្លើយសម្រាប់ការស្ទង់មតិមួយក្នុងស្រុក បានជំរុញឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីថៃ ចំពេលដែលអស្ថិរភាពនយោបាយថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃសុក្រនេះ។

ថ្នាក់ដឹកនាំអាជីវកម្មជាច្រើនភ័យខ្លាចថា អស្ថិរភាពនឹងបន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចថៃ ដែលដើរអូសជើងរួចស្រាប់ហើយ ចំពេលមានហានិភ័យពីខាងក្រៅផ្សេងៗទៀត រួមទាំងពន្ធរបស់សហរដ្ឋអាមេរិក។ ការស្ទង់មតិនាពេល ដែលធ្វើឡើងដោយកាសែត Krungthep Turakij បានសាកសួរ CEO ចំនួន ១០០ នាក់អំពីវិបត្តិនយោបាយក្នុងស្រុកថៃ ដែលកំពុងបន្ត ដោយ CEO ទាំងនោះ មកពីវិស័យឈានមុខគេផ្សេងៗដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ការនាំចេញ ហិរញ្ញវត្ថុ ការលក់រាយ ទេសចរណ៍ សេវាកម្ម អាយធី និងអាជីវកម្មបើកថ្មីឌីជីថលជាដើម។
លទ្ធផលនៃការស្ទង់មតិ បានបង្ហាញថា CEO ភាគច្រើនកំពុងអំពាវនាវឱ្យលោកស្រី ផែថងថាន លាលែងពីតំណែង ដោយជឿថា ការដឹកនាំរបស់លោកស្រីកំពុងរួមចំណែកធ្វើឱ្យស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
ជាលម្អិត CEO ៤២,៦ ភាគរយ ក្នុងការស្ទង់មតិ យល់ថាលោកស្រី ផែថងថាន គួរលាចេញពីតំណែង ២៧,៧ ភាគរយ ចង់ឱ្យមានការរំលាយសភា និង ២៦,៧ ភាគរយ គាំទ្រការរុះរើគណៈរដ្ឋមន្រ្តី ខណៈខ្លះទៀត ជំរុញឱ្យមានការផ្សះផ្សាជាតិ។
ក្នុងសំណួរដាច់ដោយឡែង ៧០ ភាគរយ នៃ CEO បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពរបស់រដ្ឋាភិបាល ដោយបារម្ភថាវានឹងរារាំងដល់ការបង្កើតគោលនយោបាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ៥៥ ភាគរយ នៃ CEO ជឿថាភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើផែនការយុទ្ធសាស្រ្តអាជីវកម្ម ដោយបង្ខំឱ្យក្រុមហ៊ុនកាន់តែប្រុងប្រយ័ត្នក្នុងការពិចារណាពីហានិភ័យនយោបាយសម្រាប់ផែនការយុទ្ធសាស្រ្តរយៈពេលវែង។

ក្នុងព្យុះនយោបាយថៃកាន់តែអាក្រក់ទៅៗ ក្រោយបែកធ្លាយសារសន្ទនាទូរស័ព្ទរវាងលោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈយ៉ាងខ្លាំងលើរដ្ឋាភិបាលចម្រុះថៃ ដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី។ វិបត្តិកាន់តែតានតឹង ដោយមានការអំពាវនាវឱ្យលោកស្រី ផែថងថាន រំលាយសភា ចុះចេញពីដំណែង ខណៈគណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។
ក្នុងការស្ទង់មតិដដែល CEO ភាគច្រើនបានយល់ស្របថា អស្ថិរភាពនយោបាយថៃ គឺជាកត្តាចម្បងក្នុងការធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ មនុស្សជាច្រើនមានការព្រួយបារម្ភថា ភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្ន កំពុងប៉ះពាល់ដោយផ្ទាល់ទៅលើគោលនយោបាយសេដ្ឋកិច្ច ការវិនិយោគ និងការជឿទុកចិត្តរបស់សាធារណៈជនចំពោះរដ្ឋាភិបាល។
បណ្ដា CEO ដដែល អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីស្តារទំនុកចិត្តលើសេដ្ឋកិច្ច។ ពួកគេបានស្នើថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុលដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចស្ថិរភាព ដើម្បីជំរុញកំណើន៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


