ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជូនកម្លាំង ២៥ ០០០នាក់ទៅជួយផលិតដ្រូនឲ្យរុស្ស៊ី
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥ថា កូរ៉េខាងជើងកំពុងបញ្ជូនបុគ្គលិកស៊ីវិលចំនួន ២៥ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយក្នុងការផលិតដ្រូនយោធា Shahed ជាថ្នូរនឹងការទទួលជំនាញផលិតកម្ម និងប្រតិបត្តិការកម្រិតខ្ពស់។

កម្មករកូរ៉េខាងជើង នឹងត្រូវធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងទីក្រុង Tatarstan ភាគខាងកើតប្រទេសរុស្ស៊ី ដែលជារោងចក្រផលិតដ្រូនដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមលុកលុយអ៊ុយក្រែន។
ជាការតបស្នងវិញ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថានឹងទទួលការហ្វឹកហ្វឺនដោយផ្ទាល់ក្នុងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ដែលនឹងអាចជួយពង្រឹងសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង។
ការដាក់ពង្រាយនេះ បង្ហាញពីភាពជាដៃគូស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសបន្ទាប់ពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកកាលពីខែមិថុនាឆ្នាំ២០២៤។ ថ្មីៗនេះ ក៏មានរបាយការណ៍ផងដែរថា កូរ៉េខាងជើង នឹងដាក់ពង្រាយបុគ្គលិកយោធាប្រមាណ ៦ ០០០នាក់ ដែលរួមមានក្រុមសាងសង់ ៥ ០០០នាក់ និងអ្នកដោះមីន ១ ០០០នាក់ ដើម្បីជួយសម្រួលដល់ការកសាងឡើងវិញ និងការបោសសម្អាតមីននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
កូរ៉េខាងជើងត្រូវ បានគេប៉ាន់ប្រមាណថាបានបញ្ជូនទាហាន ៣ ០០០នាក់បន្ថែមទៀតទៅកាន់តំបន់ Kursk ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានបញ្ជូនទាហានប្រហែល ១១ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដែលជាថ្នូរនឹងការទទួលបានអាវុធ និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូមកវិញ។ ជាងពាក់កណ្តាលនៃទាហានទាំង ១១ ០០០នាក់ដែលបានដាក់ពង្រាយដំបូង ត្រូវគេប៉ាន់ប្រមាណថាបានស្លាប់ និងរងរបួស៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង ត្រៀមបញ្ជូនកម្លាំងបន្ថែម ៦ ០០០នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


