ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូងប្រកាសគ្រោះមហន្តរាយជាតិ ខណៈអ្នកស្លាប់កើនដល់ ៩២ នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៩ខែមិថុនានេះ អាហ្រ្វិកខាងត្បូងបានប្រកាសគ្រោះមហន្តរាយជាតិ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុង ខេត្ត Eastern Cape បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៩២ នាក់បាត់បង់ជីវិត។

ទឹកជំនន់នេះបណ្ដាលមកពីកត្តាអាកាសធាតុដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ចាប់តាំងពីថ្ងៃទី ៩ខែមិថុនា បានបំផ្លិចបំផ្លាញតំបន់ក្រីក្របំផុតមួយរបស់ប្រទេស។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនត្រូវបានខូចខាត ឬបំផ្លាញ។
ពិធីរំលឹកវិញ្ញាណក្ខន្ធ និងទិវាកាន់ទុក្ខត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Mthathaជាកន្លែងដែលមេដឹកនាំរដ្ឋាភិបាល និងឥស្សរជនខាងសាសនាបានប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់ប្រជាជនដែលបានស្លាប់នៅក្នុងទឹកជំនន់ ខណៈមនុស្សមួយចំនួននៅតែបាត់ខ្លួន រួមទាំងសិស្សសាលាដែលត្រូវបានទឹកហូរនាំទៅបាត់ពេលកំពុងជិះឡានក្រុង។

តាមរយៈការប្រកាសពីគ្រោះមហន្តរាយថ្នាក់ជាតិ ឥឡូវនេះរដ្ឋាភិបាលអាចបញ្ចេញមូលនិធិពិសេសដើម្បីជួយដល់ជំនួយសង្គ្រោះបន្ទាន់ និងការកសាងឡើងវិញនៅតំបន់ដែលរងការខូចខាត ដូចជា KwaZulu-Natal, Western Cape, Free State និងជាពិសេសតំបន់ Eastern Cape។ ប្រធានាធិបតីប្រទេសលោក Cyril Ramaphosa បានទៅមើលដល់កន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលប្រជាជនបានរិះគន់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយឺតយ៉ាវ និងបញ្ហាស្ថានភាពផ្លូវថ្នល់លំបាក និងលំនៅដ្ឋានក្រីក្រនៅក្នុងសង្កាត់ក្រីក្រ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


