Connect with us

ព័ត៌មានជាតិ

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នូវឯកសណ្ឋានប្រយុទ្ធចំនួន២,០០០សម្រាប់ មក​ផ្ដល់​ជូន​កង​កម្លាំង​នគរបាល​ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និងនាំអំណោយជា ឯកសណ្ឋានប្រយុទ្ធ ២,០០០សម្រាប់ ដែលជាអំណោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បានលើកឡើងថា ឯកសណ្ឋានប្រយុទ្ធនេះ សុទ្ធតែជា​ផលិតផលថ្មី ផ្ដល់ជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បី​យក​ទៅប្រើប្រាស់ ប្រកបដោយឆន្ទៈមោះមុត នៅក្នុងបុព្វហេតុជាតិមាតុភូមិ និងការ ការពារបូរណភាពទឹកដី និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​សភាពការណ៍​នៅ​ព្រំដែន​កម្ពុជា ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទតាមាន់ តាក្របី និង​តាម​បណ្ដាខេត្តផ្សេងទៀត​ដល់ខេត្តពោធិ៍សាត់ គឺ​មាន​ការវិវត្ត​នូវ​ភាព​ស្មុគស្មាញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែលទាមទារចាំបាច់ នូវ​ការ​អន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ។

ដូច្នេះ​ទាមទារ​ឱ្យកម្លាំងរបស់យើង យក​ចិត្ត​ទុកដាក់ខ្ពស់ដើម្បី​រួម​សហការ​ជាមួយកម្លាំងនៅតាមព្រំដែន និង​កម្លាំង​នៅតាមភូមិភាគទី ៥។

លោក​អភិបាល​ខេត្ត​ក៏​បាន​យក​ឱកាស​នោះ ថ្លែង​កោតសរសើរ​ដល់ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ដែលបានរៀបចំកម្លាំងអន្តរាគមន៍ ២កងអនុសេនាតូច និងបានហ្វឺកហ្វឺនបន្ថែមដល់កងកម្លាំង និងបានបំពាក់សម្ភារៈសពាវុធ ត្រៀមរួចជាស្រេច រង់ចាំទទួលតែបទបញ្ជាប៉ុណ្ណោះ៕

អត្ថបទ​និង​រូបភាព ​៖ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម