Connect with us

កីឡា

ពាន ASEAN Club បង្កើត​រូប​មន្ត​ថ្មី ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ច្រើនគួរ​ឲ្យ​ចាប់​អារម្មណ៍

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​ក្លិប​ជើង​ឯក​អាស៊ាន (ASEAN Clubs Championship-Shopee Cup) បាន​រៀបចំ​រូបមន្ត​នៃ​ការ​ប្រកួត​ថ្មី​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​រដូវ​កាល​ថ្មី ២០២៥-២៦ កាន់​តែ​ច្រើន និង​ជក់​ចិត្ត​សម្រាប់​ក្រុម​នីមួយ​ៗ។

ក្រុម Buriram United ជា​ជើងឯក​ឆ្នាំ​ចាស់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវ​កាល​ ២០២៥-២៦ ត្រូវ​បាន​បង្កើន​ឡើង​ដល់​ចំនួន ១៤ ក្រុម ដែល​សុទ្ធ​ជា​ក្រុម​លំដាប់​កំពូល​ប្រចាំ​តំបន់​អាស៊ាន។ លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺ ក្រុម​ទាំង​ ១៤ ត្រូវ​បែង​ចែក​ជា ២ ពូល ហើយ​ក្នុង​ ១ ពូល​មាន ៧​ក្រុម។ ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នីមួយ​ៗ​មាន​ការ​ប្រកួត​ចំនួន ៦ លើក ក្នុង​នោះ​ មាន​ការ​ប្រកួតក្នុង​ដី ៣ លើក និង​ក្រៅ​ដី ៣​ លើក។

បន្ទាប់​ពីចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​ដែល​ឈរ​ចំណាត់​ថ្នាក់លេខ​ ១ ដល់ លេខ​ ៤ នៃ​ពូល​ទាំង​​ ២​ គឺ​សរុប ៨​ ក្រុម​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ការ​ប្រកួត​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ ២ ជើង​ទៀត គឺ ក្នុង​ដី និង​ក្រៅដី ទើប​រក​ឃើញ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ​មាន​ការ​​ប្រកួត​ពីរ​ជើង​ដូច​គ្នា​គឺ ក្នុង​ដី និង​ក្រៅ​ដី​ ដូច្នេះ​ក្រុម​២​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ មាន​ការ​ប្រកួត​សរុប​ ១២ ​លើក​ទើប​ចប់។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ជើង​ឯក​លីគ​កំពូល​កម្ពុជា

ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល នឹង​ធ្វើ​នៅ​ម៉ោង​ ១ ​រសៀល ​ថ្ងៃ​សុក្រ ទី​ ៤ ខែ​កក្កដា ឆ្នាំ​ ២០២៥ នៅ​​ប្រទេស​ថៃ។

ក្រុម​ចំនួន ១២ បាន​ឈរ​ចាំ​នៅ​វគ្គ​ចែក​ពូល

  • Buriram United (ថៃ) ក្រុម​ការពារ​ជើង​ឯក
  • Bangkok United (ថៃ)
  • BG Pathum United (ថៃ)
  • Hanoi FC (វៀតណាម)
  • Cong An Hanoi (វៀតណាម)
  • Malut United (ឥណ្ឌូណេស៊ី)
  • Persebaya (ឥណ្ឌូណេស៊ី)
  • Johor Darul Tazim (ម៉ាឡេស៊ី)
  • Selangor (ម៉ាឡេស៊ី)
  • Lion City Sailors (សិង្ហបុរី)
  • Tampines Rovers (សិង្ហបុរី)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង (កម្ពុជា)

ក្រុមចំនួន​ ៤ ត្រូវ​ប្រកួត​ជម្រុះ​យក​ ២ ក្រុម​ឡើង​វគ្គ​ចែក​ពូល

  • DH Cebu (ហ្វីលីពីន)
  • Shan United (មីយ៉ាន់ម៉ា)
  • ក្លិប​ជើង​ឯក ឡាវ
  • Kasuka (ព្រុយណេ)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

ពាន ASEAN Club បង្កើត​រូប​មន្ត​ថ្មី ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ច្រើនគួរ​ឲ្យ​ចាប់​អារម្មណ៍

កីឡា១៣ នាទីutes មុន

ឈឺន​ ទេវី​ លើក​ឡើង​ពី​ការ​ហ្វឹកហាត់​ និង​ប្ដេជ្ញា​ស្វែង​រក​មេដាយ​នៅអាស៊ានប៉ារ៉ាហ្គេម​ លើក​ទី១៣​

ព័ត៌មានជាតិ១៣ នាទីutes មុន

គម្រោង​​ព្រែកជីកហ្វូណនតេជោ ​​​ឈាន​ទៅ​បញ្ចប់ការ​បោះបង្គោលព្រំដី​ក្នុង​ភូមិសាស្រ្ត​ខេត្តតាកែវ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បុរស​វ័យ​៤៣​ឆ្នាំ ​ស្រាប់តែ​គាំងបេះដូង​ពេល​ទៅ​ធ្វើការ ដោយសារមាន​ទម្លាប់​អាក្រក់

ព័ត៌មានជាតិ១៨ នាទីutes មុន

ធនាគារ​ ជីប ម៉ុង និង ក្រុមហ៊ុន អេមរុរ៉ាស៍ចាប់ដៃគ្នាជំរុញហិរញ្ញប្បទានក្នុងវិស័យស្រូវអង្ករដើម្បីបង្កើន​ការនាំចេញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើឃ្លា«​ Don’t Thai to Me » ដែល​កំពុងពេញនិយម មានន័យដូចម្ដេច​​?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម