ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅដ៏ធំកម្រិតពិភពលោក វិលត្រឡប់មកកាន់កម្ពុជាជាថ្មីនៅចុងខែមិថុនា
ពិព័រណ៍សៀវភៅ “Big Bad Wolf Books Cambodia” លើកទី៤ វិលត្រឡប់មកសាជាថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីបើកពិព័រណ៍សៀវភៅ ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

មុនការតាំងពិព័រណ៍មួយថ្ងៃ ក្រសួងព័ត៌មាននឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀល។ នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេសនៃពិព័រណ៍សៀវភៅដ៏ធំបំផុត និងមានប្រជាប្រិយភាពនេះក្នុងន័យ លើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។
ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf មានបំណងចង់កសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងមានសៀវភៅជាច្រើនប្រភេទដែលយក មកដាក់តាំង ដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកសៀវភៅ។

ក្នុងនោះ ក៏មានសៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍន៍ខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និងរចនា។ ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើតនៅប្រទេសម៉ាឡេស៊ី នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធក្នុងការទិញសៀវភៅជាភាសាអង់គ្លេសដែលមានគុណភាពល្អ និងថ្មីៗក្នុងតម្លៃមួយដ៏សមរម្យ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត