Connect with us

កីឡា

គ្រូ​ថ្មីរបស់ ​វិសាខា មើល​ការ​ប្រកួត​លីគ​កម្ពុជា ជាង​៥០​ លើក ទើប​​មកដឹក​នាំ​ក្លិប​កម្ពុជា

បានផុស

នៅ

លោក Gerard Jones គ្រូ​បង្គោល​ថ្មី​របស់​ក្លិប​បាល់ទាត់​ វិសាខា បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ប្រកួត​នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ មុន​ពេល​លោក​សម្រេច​ចិត្ត​ចូល​មក​ដឹក​នាំ​ក្លិប​វិសាខា។

លោក ហុក សុចិត្រា និង​លោក Gerard Jones
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បទ​សម្ភាស ក្រោយ​​ចប់ពិធី​ចាប់​ឆ្នោត​លីគ​កម្ពុជា​រដូវ​កាល​ថ្មី លោក Gerard Jones បាន​រៀប​រាប់​ថា ៖«​លីគ​បាល់ទាត់​កម្ពុជា​មាន​កម្រិត​ស្តង់ដា​ល្អ។ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន។ តាម​ពិត​ទៅ ខ្ញុំ​បាន​​មើល​ច្រើន​ណាស់​កាល​ពី​ឆ្នាំ​មុន។ ខ្ញុំ​មាន​របៀប​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​បាន​​បាន​​មើល​ការ​ប្រកួត​ ៥៥ លើក។ វា​​ជា​ការ​ប្រកួត​ដ៏​ច្រើន ជា​ពិសេស​ខ្ញុំ​ផ្តោត​លើ​ការ​​ប្រកួត​របស់ វិសាខា»។

បន្ទាប់​ពី​ចូល​ខ្លួន​មក​ដឹក​នាំ​ក្លិប វិសាខា បុរសញ្ជាតិ​អង់គ្លេស​វ័យ​ ៣៥ ឆ្នាំ​ ចាត់​ទុក​ថា ខ្លួន​មាន​សំណាង​​ដែល​មានក្រុម​ការងារ​ដ៏​ល្អ​​របស់​ក្លិប​នៅ​ជា​មួយលោក ហើយឆ្នាំ​នេះ​សង្ឃឹម​នឹង​មាន​អ្វី​កាន់​តែ​ពិសេស​សម្រាប់​ក្លិប។ លោក​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ថ្នាក់​ដឹក​នាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្លិប។

លោក Gerard Jones ផ្តល់​បទ​សម្ភាស

លោក​បាន​លើក​ឡើង​ថា ៖«ក្លិប​កំពុង​អភិវឌ្ឍ​ថ្នាល​យុវជន​ដ៏​អស្ចារ្យ។ យើង​មាន​កីឡាករ​វ័យ​ក្មេង​ល្អ។ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​។ ជា​ក្លិប​ដែល​មាន​កម្រិត​ស្តង់ដា។ អ្នក​គាំទ្រ​នឹ​ង​បាន​ឃើញ​ផែន​ការ​​ច្រើន​ទៀត​របស់​វិសាខា»។

នៅ​ពេល​សួរ​ថា អ្វី​ជា​ផែន​ការ​របស់លោក​​សម្រាប់​ការ​ដឹក​នាំ​វិសាខា​នៅ​រដូវ​កាល​ទី​មួយ? លោក​ឆ្លើយ​ថា ឈ្នះ​ជើង​ឯក​លីគ​គឺ​ជា​គោល​ដៅ​ និង​ទទួល​បាន​កៅអី​លេង​ពាន​រង្វាន់​អន្តរជាតិ។

លោក​បន្ត​ថា វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​តំណាង​ក្លិប​បាល់ទាត់​កម្ពុជា​ឈាន​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League។ លោក​​​បាន​​ទៅ​ទស្សនា ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​​មនុស្ស​​ទៅ​មើល​​ផ្ទាល់​ច្រើន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ក្លិប​ភ្នំពេញ​ក្រោន​ និង​ វិសាខា​ ក៏​​បាន​រួម​ចំណែក​​​​នៅ​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​​នេះ​ដែរ​កន្លង​មក។

លោក Gerard Jones និង​តំណាង​ក្លិប កងយោធពល​ខេមរភូមិន្ទ

«ខ្ញុំ​គិតថា នេះជា​ជោគជ័យ​កំពុង​បន្ត។ នៅ​ឆ្នាំ​ក្រោយ យើង​នឹង​ទទួល​បាន​កៅអី​បន្ថែម​ទៀត។ ក្នុង​នោះ​ វិសាខា​ ក៏​នឹង​មាន​ដែរ។ យើង​នឹង​បន្ត​លើក​កម្ពស់​ស្តង់ដាលីគ​។ ខ្ញុំ​គិត​ថា បាល់ទាត់​កម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​​មានគុណភាព​ដែល​នឹង​ចេះ​តែ​បន្ត​កើនឡើង​ខ្ពស់​ជា​លំដាប់»។ លោក Gerard Jones​ បាន​សង្កត់​ធ្ងន់។

លោក Gerard Jones មាន​បទ​ពិសោធ​ច្រើន​​​រាប់​ចាប់​តាំង​ពី​តួនាទី​ជា​គ្រូឧទ្ទេស​ ជំនួយ​ការ​គ្រូ​បង្វឹក និង​គ្រូ​បង្គោល ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០២៥។ ពី​ឆ្នាំ​២០១៨ ដល់​ ២០២៤ លោក​ជាគ្រូឧទ្ទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក និង​ជា​នាយក​បណ្តុះ​បណ្តាល​គ្រូ​បង្វឹកក្លិប Sporting Kansas City ពី​ឆ្នាំ​២០២២ ដល់ ២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ វិនាទី មុន

គ្រូ​ថ្មីរបស់ ​វិសាខា មើល​ការ​ប្រកួត​លីគ​កម្ពុជា ជាង​៥០​ លើក ទើប​​មកដឹក​នាំ​ក្លិប​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា១១ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម១១ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

Sokha Hotels

ព័ត៌មានពេញនិយម