កីឡា
ក្លិប Win Streak បង្ហោះសារចាត់ទុក វឿន វាសនា ជាកីឡាករសំខាន់ រហូតបន្តកុងត្រាថ្មី
នៅថ្ងៃសុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ ក្លិបបាល់ទះ Win Streak នៃលីគបាល់ទះកំពូលតៃវ៉ាន់ បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករកម្ពុជា វឿន វាសនា រយៈពេល ១ រដូវកាលទៀត។

ទាក់ទងនឹងការបន្តកិច្ចសន្យាថ្មីនេះ ក្លិប Win Streak បានប្រកាសនៅលើ IG ផ្លូវការរបស់ក្លិបយ៉ាងដូច្នេះថា ៖ «កីឡាករបរទេសមកពីប្រទេស កម្ពុជា គឺ វឿន វាសនា បានបន្តកិច្ចសន្យាជាផ្លូវការ។ គាត់នឹងបន្តពាក់ឯកសណ្ឋានរបស់ Win Streak ក្នុងរដូវកាលថ្មីបន្តទៀត។ វាសនា បានចាប់ផ្តើមជាកីឡាករអាជីពតាំងពីអាយុ ១៩ ឆ្នាំ ហើយគាត់មានបទពិសោធយ៉ាងច្រើនលើឆាកអន្តរជាតិ។ អំឡុងពេល Bryan មានបញ្ហារបួស គាត់បានដើរតួយ៉ាងសំខាន់ជាអ្នកវាយផ្តាច់របស់ក្រុម ហើយនៅចុងបញ្ចប់រដូវកាល គាត់បានឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ក្នុងគម្រប់ខួបលើកទី ២០ នៃការកកើតលីគ»។
ចំពោះការបន្តកិច្ចសន្យាថ្មីនេះ គឺមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់អំពីតម្លៃពលកម្មថ្មីរបស់អ្នកលេងបាល់ទះជម្រើសជាតិ កម្ពុជា រូបនេះនៅឡើយទេ ប៉ុន្តែបើក្រឡេកទៅមើលអំពីតម្លៃនៃកិច្ចសន្យាចាស់ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានបង្ហើបថា វាសនា ទទួលបានថ្លៃនឿយហត់នៅទីនោះជិត ២០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

វឿន វាសនា បានចូលរួមជាមួយក្លិប Win Sreak កាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asain Games នៅប្រទេសចិន។ រហូតមកដល់ពេលនេះរូបគេបានបន្តលេងឲ្យក្លិបតៃវ៉ាន់ចូលរដូវកាលទី ៣ ហើយ គិតត្រឹមរដូវកាល ២០២៦-២០២៧ ខាងមុខ។
ក្នុងការលេងនៅ តៃវ៉ាន់ ២ រដូវកាលមកនេះ ជាពិសេសរដូវកាលមុន ២០២៤-២០២៥ វឿន វាសនា ពិតជាបង្ហាញសមត្ថភាពលេចធ្លោមែនទែន ដោយបានជួយឱ្យក្រុម Win Streak ឈ្នះពានលីគតៃវ៉ាន់ ២ រដូវកាលជាប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករមានដើមកំណើតមកពីខេត្តបាត់ដំបង វ័យ ២៤ ឆ្នាំបានឈ្នះពានឯត្តជន ៣ ម្នាក់ឯង ដូចពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍, ពានរង្វាន់កីឡាកររកបានពិន្ទុច្រើនជាងគេ និង ពានរង្វាន់កីឡាករវាយផ្តាច់ល្អបំផុត។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


