នយោបាយ
ប្រធានបក្សប្រជាជនណែនាំដល់មន្ត្រីបក្សឱ្យមានភាពស្អាតស្អំ
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីគណបក្សឱ្យមានភាពរឹងមាំ ស្មោះត្រង់ ស្អាតស្អំ ចំពោះប្រជាជន ហាមដាច់ខាតធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងតាំងខ្លួនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ។

ថ្លែងក្នុងពិធីខួបកំណើតបក្សលើកទី៧៤ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាជ័យជម្នះរបស់គណបក្សគឺអាស្រ័យលើការគាំទ្ររបស់ប្រជាពលរដ្ឋ ហើយបក្សប្រជាជនត្រូវធានាពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះខ្លួនបន្តទៀតដោយបន្តបម្រើ ពឹងផ្អែក និងរៀនសូត្រពីប្រជាជន។ សម្ដេចបន្ថែមថាមន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំប្រកបដោយសមភាពគុណធម៌និងសីលធម៌។
សម្ដេចថា៖ «ភាពជាក់ស្ដែងបានបង្ហាញថាប្រជាពលរដ្ឋគាំទ្រតួនាទីដឹកនាំរបស់គណបក្សគាំទ្រគណបក្សប៉ុន្ដែមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួនអាស្រ័យហេតុនេះមន្ត្រីគ្រប់រូបត្រូវធ្វើអំពើល្អ មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងប្រយោជន៍របស់ប្រជាជន មិនត្រូវមានឥរិយាបថជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយ»។

ក្នុងឱកាសនៃខួបបង្កើតគណបក្សនេះសម្ដេចតេជោក៏បានថ្លែងបញ្ជាក់ពីប្ដេជ្ញាចិត្តរបស់គណបក្សក្នុងការដឹកនាំរដ្ឋដោយកសាងសេដ្ឋកិច្ច ប្រជាធិបតេយ្យ សមធម៌សង្គម ប្រជាជនមានការងារធ្វើគ្រប់គ្រាន់និងសុខភាពល្អ ចៀសផុតពីភាគក្រីក្រផងដែរ។
គួរឱ្យដឹងផងដែរថាគណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីរំដោះជាតិចេញពីអាណានិគមនិយមបារាំង។ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សនេះបានដឹកនាំវាយផ្ដួលរំលំខ្មែរក្រហមចេញពីអំណាចនឹងបានដឹកនាំកម្ពុជារហូតបច្ចុប្បន្នយ៉ាងរឹងមាំ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


