នយោបាយ
សម្ដេចតេជោ៖ យើងពិតជាអាចយកឈ្នះបានលើរាល់ឧបសគ្គ និងការលំបាកនានាខាងមុខទៀត
ប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាចាប់តាំងបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សបានដឹកនាំប្រទេសសម្រេចបានជោគជ័យដល់សព្វថ្ងៃ ឆ្លងការនូវរាល់ឧបសគ្គលំបាកជាច្រើន ដែលជាការសាកល្បងរួចហើយ។ ការសាកល្បងនេះហើយសម្ដេចបានបញ្ជាក់ថា ទោះបីជាមានឧបសគ្គខាងមុខទៀតក៏គណបក្សនៅតែអាចយកឈ្នះបាន។

ថ្លែងក្នុងខួបកំណើតបក្សលើកទី៧៤ នៅស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ មានប្រសាសន៍ថាពេលវេលាកន្លងបានសាកល្បងរួចហើយនូវកម្លាំអ ឆន្ទៈ ស្មារតី និងសមត្ថភាពរបស់គណបក្ស ហើយគណបក្សពិតជាអាចយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកខាងមុខទៀតក្នុងការកសាង និងការពារមាតុភូមិ ផ្អែកលើកម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំ។
សម្ដេចបន្ដែមថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីរំដោះជាតិចេញពីអាណានិគមនិយមបារាំង។ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សនេះបានដឹកនាំវាយផ្ដួលរំលំខ្មែរក្រហមចេញពីអំណាចនឹងបានដឹកនាំកម្ពុជារហូតបច្ចុប្បន្នយ៉ាងរឹងមាំ។ មេដឹកនាំគណបក្សនេះតែងតែបញ្ជាក់ថាទោះក្នុងស្ថានភាពបែបណាក៏មិនបោះបង់ប្រជាជនកម្ពុជាចោលនោះទេ។
ក្នុងឆ្នាំ២០២៣គណបក្សនេះទទួលបានគាំទ្រពីពលរដ្ឋដ៏លើសលប់រហូតកាន់កាប់១២០លើ១២៣អសនៈក្នុងសភាជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


