សន្តិសុខសង្គម
រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ
សពម្ចាស់ទូកដ កោះមាស វ័យជាង ៧០ ឆ្នាំ ពីរនាក់ប្ដីប្រពន្ធ ដែលលិចបាត់ខ្លួនតាមទូកដ កាលពីម្សិលមិញ ត្រូវបានក្រុមទ័ពពិសេស ៩១១ រកឃើញ ចម្ងាយពីកំពង់ចម្លងកោះមាស ៣ គីឡូម៉ែត្រ។

ការរកឃើញនេះកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានចម្ងាយពីកំពង់ចម្លងកោះមាស ៣ គីឡូម៉ែត្រ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះចំនួន ២ នាក់ រួមមាន ១-ឈ្មោះ ភោគ ផុន ភេទប្រុស អាយុ ៧៧ ឆ្នាំ និង ឈ្មោះ ព្រុំ រ៉ុង ភេទស្រី អាយុ ៧២ ឆ្នាំ មានទីលំនៅកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បច្ចុប្បន្ន សពយាយតាទាំង ២ នាក់ ត្រូវបានយកទៅតម្កល់នៅវត្តកោះប្រាក់ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ មានករណីលិចទូកដ នៅកំពង់ចម្លងកោះមាស បណ្តាលឲ្យបាត់ខ្លួនយាយតាចំនួន ២ នាក់ ដែលបានគេងសម្រាកនៅលើនោះ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


