កីឡា
Ronaldo និង Messi ស្ថិតក្នុងតារាងអត្តពលិកទាំង ៥ នាក់ មានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក
ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo និងខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi បានស្ថិតនៅក្នុងតារាងអត្តពលិកល្បីៗទាំង ៥ រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

ដ្បិតមានវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែនៅក្នុងវិស័យបាល់ទាត់បច្ចុប្បន្ន Ronaldo បានក្លាយជាកីឡាករ ដែលរកចំណូលបានច្រើនជាងកីឡាករណាៗទាំងអស់ ពោលបន្ទាប់ពីបន្តកិច្ចសន្យាថ្មីជាមួយក្រុម Al-Nassr ថ្មីៗនេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ រកបានប្រាក់ពលកម្មក្នុងមួយឆ្នាំបានចំនួន ២១៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បន្ទាប់ពីបង់ពន្ធរួច។
យ៉ាងណាបើយើងក្រឡេកមកមើលអំពីទ្រព្យសម្បត្តិសរុបវិញ Ronaldo បានឈរនៅលើគូប្រជែង Messi ប៉ុន្តែគាត់បានស្ថិតនៅក្រោមអត្តពលិក ២ រូប គឺកីឡាករវាយកូនហ្គោល Tiger Woods និងកីឡាករបាល់បោះ Michael Jordan។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអត្តពលិកទាំង ៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក គិតត្រឹមឆ្នាំ ២០២៥៖
- 5 Lionel Messi (កីឡាករបាល់ទាត់) – មានទ្រព្យសម្បត្តិ ១.៨៥ ពាន់លានដុល្លារអាមេរិក

- 4 LeBron James (កីឡាករបាល់បោះ) – មានទ្រព្យសម្បត្តិ ១.៨៨ ពាន់លានដុល្លារអាមេរិក

- 3 Cristiano Ronaldo (កីឡាករបាល់ទាត់) – ២.២៣ ពាន់លានដុល្លារអាមេរិក

- 2 Tiger Woods (កីឡាករវាយកូនហ្គោល) – ២.៧៩ ពាន់លានដុល្លារអាមេរិក

- 1 Michael Jordan (កីឡាករបាល់បោះ) – ៤.១៥ ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ កុសល
ប្រភព៖ Sportbible
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


