Connect with us

កីឡា

កីឡា​តេក្វាន់ដូ ITF បញ្ចប់​ការ​ប្រកួតជើងឯក​អាស៊ីអាគ្នេយ៍​ជា​ផ្លូវ​ការ​ កម្ពុជា​ លេខ១​ ម៉ាឡេស៊ី​ លេខ២​ វៀតណាម​ លេខ៣​

បានផុស

នៅ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ រយៈពេល​ ៣ថ្ងៃ​កន្លង​ទៅ​នេះ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ដោយ​ប្រទេស​កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ចំណែក​លេខ២​ បាន​លើប្រទេស​ម៉ាឡេស៊ី​ និង​លេខ៣​ បាន​លើប្រទេស​វៀតណាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ផាន់ វណ្ណរ័ត្ន

លោក​ ផាន់ វណ្ណរ័ត្ន អនុប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF បាន​ឲ្យ​ដឹង​ថា​ នេះ​ជាមោទកភាព​មួយ​សម្រាប់​ក្រុម​តេក្វាន់ដូ​ ITF កម្ពុជា​ និង​ជា​មោទកភាព​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី២​ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង។​

ទិដ្ឋភាពបិទការប្រកួត​

អនុប្រធាន​ខាង​លើ​បន្ថែម​ទៀត​ថា​ បណ្ដា​ប្រទេស​ចូលរួម​ទាំង​អស់​មាន​ចិត្ត​សប្បាយ​រីករាយ​ និង​ពេញ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​មក​ចូលរួម​ការ​ប្រកួត​នៅ​លើក​នេះ។​ ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​ស្វាគមន៍​ភ្ញៀវ​បាន​ល្អ​ យក​ចិត្ត​ទុកដាក់​ និង​មាន​ជា​កម្មវិធី​ទេសចរណ៍​កម្សាន្ត​ផ្សេងៗ​ដូច​នេះ។​ ក្រៅ​ពី​នេះ​បណ្ដា​ប្រទេស​ទាំង​នោះ​សរសើរ​ពី​កម្ពុជា​រៀបចំ​ការ​ប្រកួត​បាន​ល្អ​ និង​មាន​ការ​សហការណ៍​គ្នា​គ្រប់​ជាន់ថ្នាក់។​

ទិដ្ឋភាពបិទការប្រកួត​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ក្រោម​អធិបតីភាព​លោក​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​ កែវ​ រ៉េមី​ ប្រធាន​តេក្វាន់ដូ​ ITF​ កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៩០​គ្រឿង​ មាស ៤៨​ ប្រាក់​ ៣៦​ សំរឹទ្ធ៦។​ ចំណាត់​ថ្នាក់​លេខ២​ ម៉ាឡេស៊ី​ ឈ្នះ​មេដាយ​សរុប​ ៥០​គ្រឿង​ មាស​ ១១​ ប្រាក់​ ១៧​ សំរឺទ្ធ​ ២២។​ ចំណាត់​ថ្នាក់​លេខ៣​ វៀតណាម​ ឈ្នះ​មេដាយ​សរុប​ ៣២​គ្រឿង​ មាស ២​ ប្រាក់​ ៥​ សំរឹទ្ធ​ ២៥។​ ការ​ប្រកួត​នេះ​មាន​ប្រទេស​ចូលរួម​សរុប​ទាំង​អស់​មាន​ ៦ កម្ពុជា​ វៀតណាម​ ម៉ាឡេស៊ី​ សិង្ហបុរី​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី៕​

ទិដ្ឋភាពបិទការប្រកួត​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងការងារ នឹងចុះតាមភូមិផ្ដល់ព័ត៌មានការងារ និងជំនាញផ្សេងៗ ដល់ពលករខ្មែរទើបវិលត្រឡប់មកពីថៃ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន ខូលថល ស៊ីធី សហការគ្នាអភិវឌ្ឍន៍គម្រោងនៅតំបន់តារាសាគរដើម្បីក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តួកគីជម្លៀសមនុស្ស ៥ម៉ឺននាក់ ខណៈភ្លើងឆេះព្រៃ​ស្ទើរតែ​ទូទាំង​ប្រទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​​​​​មហាក្សត្រ​ថៃ​​ យល់​ព្រម​​លើសំណើ​រុះ​រើគណៈ​​រដ្ឋមន្ត្រី ចំថ្ងៃ​តុលាការ​ធម្មនុញ្ញ​ក៏​នឹ​ង​​​​ពិនិត្យ​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ក្រសួងវប្បធម៌ ផ្តល់សិទ្ធិឱ្យភរិយាលោក កែវ ឯម គ្រប់គ្រងស្នាដៃនិពន្ធលោកត្រឹម១៩បទ លើសំណើសុំ ៤២បទ

Sokha Hotels

ព័ត៌មានពេញនិយម