ព័ត៌មានជាតិ
សម្ដេចសភាធិបតី ថាដំណើរទស្សនកិច្ចរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីតឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើកម្ពុជា
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាដំណើរទស្សនកិច្ចរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីត ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ផ្អែកលើការជឿទុកចិត្តគ្នា យកប្រជាពលរដ្ឋជាធំ និងកិច្ចសន្ទនាអន្តរអារ្យធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព និងវិបុលភាព។

ថ្លែងក្នុងពិធីលៀងសាយភោជន៍ជូនលោកប្រធានសភាអារ៉ាប៊ីសាអូឌីតនៅយប់ថ្ងៃទី១ ខែកក្កដា នៅសណ្ឋាគាររ៉ូសវូឌ រាជធានីភ្នំពេញ សម្ដេចសភាធិបតី ឃួន សុដារី ថ្លែងថាដំណើរទស្សនកិច្ចរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) មកកម្ពុជាជាលើកដំបូងនេះនឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងឈានដល់កម្រិតថ្មីមួយដែលនឹងនាំមកនូវផលប្រយោជន៍សម្រាបប្រជាជាតិទាំងពីរបន្តទៀត។
ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីឱ្យកាន់តែរឹងមាំបន្ថែមទៀតទាំងស្ថាប័ននីតិបញ្ញាត្តិ និងនីតិប្រតិបត្តិ។

ក្នុងឱកាសលផងសាយភោជន៍នោះ លោក អាប់ឌុលឡា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃជំនួបជាមួយប្រធានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលបានប្ដេជ្ញាបន្តពូនជ្រុំ ថែរក្សានូវទំនាក់ទំនងល្អ ព្រមទាំងខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរ។
លោកថា៖ «លទ្ឋផលនៃជំនួបពិភាក្សាជាមួយសម្តេចប្រធានរដ្ឋសភានិងសម្តេចប្រធានព្រឹទ្ឋសភាកម្ពុជា ថ្ងៃនេះ នឹងចេញលទ្ឋផល ជាក់ស្តែង ជូនប្រទេសជាតិនិងពលរដ្ឋយើងទំាងពីរ ក្នុងពេលខាងមុខនេះ»។
ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតចាប់ផ្ដើមកសាងឡើងពីខែតុលា ឆ្នាំ២០១០ ខណៈអារ៉ាប៊ីសាអូឌីតក៏បញ្ជាក់ជំហរក្នុងការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាក្នុងពេលខាងមុខផងដែរ ដែលនឹងពង្រឹងដល់ទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ