Connect with us

ជីវិតកម្សាន្ដ

ខេម ដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា សួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឈរជើងក្នុងខេត្តព្រះវិហារ

បានផុស

នៅ

តារាចម្រៀងសំឡេងស្អកលោក ប៉ុន សុណារិន ហៅ ខេម ក្នុងនាមជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានដឹកនាំក្រុមការងារ និងសមាជិកក្រុមបាល់ទាត់តារាកម្ពុជា ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន នៅតំបន់ប្រាសាទព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរដឹកនាំក្រុមចុះទៅផ្តល់កម្លាំងចិត្តដល់វីរកងទ័ពរបស់កម្ពុជា នៅតាមបន្ទាន់ព្រំដែន ពីសំណាក់កំពូលតារាចម្រៀងលោក ខេម បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ក្នុងស្មារតីសាមគ្គីរួមគ្នា ជាធ្លុងមួយរវាងសមរភូមិមុខនិងសមរភូមិក្រោយ។

តាមរយ:សកម្មភាពនេះ បានបញ្ជាក់ឱ្យឃើញថា ទឹកចិត្តរបស់ប្រជាជនខ្មែរទាំងអស់ព្រមទាំងសិល្បករសិល្បការិនី បានបង្ហាញនូវឆន្ទ:ស្នេហាជាតិ ក្នុងន័យនេះ គឺចង់បញ្ជាក់ពីក្តីគោរពស្រលាញ់សាមគ្គីភាពរួមគ្នាជាធ្លុងមួយ ក្នុងនាមខ្មែរតែមួយ ខណ:ដែលកាលះបង់ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងណាស់ក្នុងការលះបង់ ដើម្បីការពារជាតិមាតុភូមិកម្ពុជា។

ជាការកត់សម្គាល់ មួយរយ:នេះ សង្កេតឃើញមានអ្នកសិល្ប: និងមហាជនខ្មែរមួយចំនួនធំ បានចូលរួមសកម្មភាពលើកទឹកចិត្ត និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់វីរកងទ័ពរបស់ខ្មែរ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ខណ:​សកម្មភាពនេះបង្ហាញពីការសាមគ្គីការពារ​ទឹកដី​ក្នុង​នាម​ជា​កូន​ខ្មែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៩ វិនាទី មុន

ខេម ដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា សួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឈរជើងក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកភូមិទៀមលើ ខេត្តរតនគិរី ស្នើរដ្ឋធ្វើផ្លូវលំបីខ្សែ ដើម្បីងាយស្រួលដឹកជញ្ជូនដំណាំទៅកាន់ទីផ្សារ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ៊ីរ៉ង់បើកដែនអាកាសឡើងវិញ បន្ទាប់ពីសង្គ្រាម​១២ថ្ងៃជាមួយអ៊ីស្រាអែល

កីឡា៣១ នាទីutes មុន

លោក​ ហង់ជួន​ ណារ៉ុន​ ជួប​សំណេះសំណាល​ជា​មួយ​ ៦ប្រភេទ​កីឡា​មុន​ចេញ​ទៅ​ប្រកួត​នៅ​អាល្លឺម៉ង់​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​បញ្ជូនលិខិតទៅប្រទេសនានា​ពីអត្រាពន្ធ​បដិការថ្ងៃនេះ

Sokha Hotels

ព័ត៌មានពេញនិយម