ព័ត៌មានជាតិ
ទំនប់ទឹកស្ទឹងពោធិ៍សាត់ទី២ សម្រេចបាន៣០%ហើយ ខណៈពេលបញ្ចប់អាចនឹងទប់ទឹកបានប្រមាណ៨៦០លានម៉ែត្រគូប
ពោធិ៍សាត់ ៖ ទំនប់ទឹកស្ទឹងពោធិ៍សាត់២ នៅលើទឹកដីខេត្តពោធិ៍សាត់ បាននឹងកំពុងលេចរូបរាងឡើងប្រមាណជាង៣០%ហើយ ដែលទំនប់ដ៏ធំមួយនេះ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានសមត្ថភាពអាចទប់ទឹកបានប្រមាណជា៨៦០លានម៉ែត្រគូប។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងក្រុមការងារចម្រុះអង្គភាពជំនាញអាជ្ញាធរដែនដីដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចអន្លង់ក្រូច ក្នុងភូមិវាលវង្ស ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានឱ្យដឹងថា ទំនប់ស្ទឹងពោធិ៍សាត់២នេះ ជាទំនប់មួយថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយក្នុងទំនប់ទឹកនេះ គឺមានវិសាលភាពគ្របដណ្ដប់លើវិស័យកសិកម្ម និងវិស័យទេសចរ ហើយយើងក៏ធ្លាប់មានទំនប់មួយចំនួនរួចមកហើយ តែទំហំបរិមាណទឹកយើងទប់បានតែ៦០លានម៉ែត្រគូបនៅក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែពេលទំនប់ទឹកនេះសម្រេចបានរួចរាល់គឺយើងអាចទប់បានរហូតដល់៨៦០លានម៉ែត្រគូបឯណោះ។

មិនតែប៉ុណ្ណោះទំនប់នេះ ក៏អាចបម្រើឱ្យវិស័យកសិកម្មអាចស្រោចស្រប់លើផ្ទៃដីរាប់ម៉ឺនហិតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករ នៅទូទាំងក្រុងស្រុកទាំងទៅប្រជុំជននិងតំបន់ជនបទក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ដីជាប់គ្នានៅក្នុងស្រុកបាកាន ដែលអាចធ្វើស្រែដំណាំស្រូវបានចំនួន២ទៅ៣ដងនៅក្នុងមួយឆ្នាំ និងស្រូបភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅក្នុងទឹកដីខេត្តនេះបានច្រើនកន្លែងថែមទៀត។

លោកបានបន្តទៀតថា បើតាមអ្នកជំនាញនៃការសាងសង់ទំនប់នេះបានឱ្យដឹងថា ទំនប់នេះមានកម្ពស់បង្ហូរទឹក៤០ម៉ែត្រ ហើយទំនប់ស្ពានខាងលើ៦០ម៉ែត្រ បណ្ដោយ៤១០ម៉ែត្រ អញ្ចឹងវិសាលភាពនៃទំនប់ស្ទាក់ទឹកនេះមួយ ជាទ្រព្យសម្បត្តិមហាសាល របស់ប្រជាជនខេត្តពោធិ៍សាត់ ហើយកើតចេញពីសុខសន្តិភាពពិតប្រាកដ ព្រោះបើគ្មានសន្តិភាពទេការអភិវឌ្ឍទាំងអស់នេះ មិនមានកើតមានឡើងទេ។

ទំនប់ស្ទឹងពោធិ៍សាត់ ២ គឺជាគម្រោងសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលមានន័យសំខាន់យ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច កសិកម្ម ថាមពល និងទេសចរណ៍។ ទំនប់នេះជាគម្រោងអភិវឌ្ឍន៍សំណង់ធំមួយ ដែលរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ដើម្បីលើកស្ទួយជីវភាពប្រជាជន និងអភិវឌ្ឍន៍តំបន់ ព្រោះវាអាចការពារបាននៅពេលដែលមានទឹកជំនន់នារដូវវស្សានៅទទូទាំងខេត្តថែមទៀត ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់នឹងខេត្តជាប់ព្រំប្រទល់អាចមានសេដ្ឋកិច្ចល្អប្រសើរ៕
ដោយ ៖ លាន គ្រន















-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


