Connect with us

សេដ្ឋកិច្ច

កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា

បានផុស

នៅ

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់ «កម្ពុជា​ថ្មី​» ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា​ ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ថៃ ក្រោយ​មាន​ជម្លោះ​ព្រំដែនមក បច្ចុប្បន្ន​កម្ពុជា​បាន​បង្វែរ​ទិស​នាំ​ចេញ​តាម​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពីមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា ចំពោះ​​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ក្តី ទៅ​ប្រទេស​វៀតណាម​ក្តី ទីផ្សារ​ចុង​ក្រោយ នៅ​តែ​ជា​ប្រទេស​ចិន​ ពី​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ដើម្បី​ធ្វើការ​កែច្នៃ​លក់​ទៅ​កាន់​ទីផ្សារ​ចិន​។

លោក​បាន​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​កិច្ច​ការ​របស់​កម្ពុជា​យើង គឺ​យើង​បង្វែរ​ទិស​អ្វី​ដែល​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​នោះ​ បង្វែរ​ទិស​​តាម​ផ្លូវ​វៀតណាម​ ​ជំរុញ​ការ​លក់​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​តាម​រយៈ​ការ​រៀបចំ​ពិធីសារ​ថ្មី​ៗ។

ជាក់ស្តែង កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​បាន​ដឹង​ហើយ​ថា ក្រសួង​កសិកម្ម​ទើប​តែ​ប្រកាស​ពី​ការ​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។

«កន្លង​មក កម្ពុជា​គឺ​មាន​អនុស្សរណៈ​ជា​មួយ​ភាគី​ចិន​ជា​ច្រើន​ពិធីសារ​ទៅ​លើ​ទំនិញ​កសិកម្ម​នាំ​ចេញ​ទៅ​ចិន​ ដូច​ជា ចេក ដំឡូង និង​ទំនិញ​វារីវប្បកម្ម​ មាន​ត្រី ជា​ដើម​នោះ​ ហើយ​និង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ផលិតផល​កសិផល​ក៏​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ចិន​រួច​ហើយ ដូច្នេះ​ហើយ​កម្ពុជា​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​ចិន​បន្ថែម​ទៀត រួម​ទាំង​អង្ករ​កម្ពុជា​ក៏​នាំ​ចេញ​ទៅ​ចិន​ដូច​គ្នា​ដែរ»​។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

ដោយ​ឡែក​ប្រទេស​វៀតណាម​ក៏​បង្កើន​ការ​ទិញ​របស់​ខ្លួន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដូច​ជា​នាំ​ចូល​ពី​កម្ពុជា​ ហើយ​នៅ​ក្នុង​ករណី​នេះ​ នៅ​ក្នុង​ការ​នាំ​ចេញ​​របស់​វៀតណាម​ប្រហែល​ជា​ត្រូវ​ពឹង​ផ្អែក​វត្ថុធាតុ​ដើម​មួយ​ចំនួន​ធំ​ពី​កម្ពុជា​ក្នុង​ករណី​ផលិត​ផល​កសិកម្ម​។

ទន្ទឹម​នេះ ក្រៅ​តែ​ពី​ការងារ​ដើម្បី​ជំរុញ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស លោក ប៉ែន សុវិជាតិ បានឱ្យដឹងបន្តថា ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការ​ជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ ដោយ​ក្នុង​នោះ​នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​នៅ​កម្ពុជា នៅ​ពេល​ដែល​ពិបាក​នៅ​ក្នុង​ការ​នាំ​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ​មក គឺ​ងាក​មក​ទិញ​ផលិតផល​ក្នុង​ស្រុក​យក​ទៅ​លក់​។

ជាក់ស្តែង ដូច​ជា​ ផ្សារ​ទំនើប​អ៊ីអន​ ផ្សារ​ទំនើប​ជិប​ម៉ុង ផ្សារ​ថៃ​ហួត ផ្សារ​ឡាកគី ផ្សារ​កសិកម្ម​របស់​អ្នក​ឧកញ៉ា​ម៉ុង​រិទ្ធី​ បាន​ស្រូប​យក​នូវ​បរិមាណ​បន្លែ ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ធ្លាប់​លក់​ចេញ​ទៅ​ថៃ​យក​មក​លក់​នៅ​ក្នុង​ស្រុក​វិញ​។ ​ក្នុង​ករណី​នេះ បើ​ទោះ​បី​ជា​មាន​កន្លែង​មួយ​ចំនួន​តម្រូវ​ឱ្យ​មាន​គុណ​ភាព​ឆ្លើយ​តប​ក្តី​ ក៏​កសិករ​ខិត​ខំ​ពង្រឹង​ ​រៀប​ចំ​គុណភាព​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​អស់​នេះ​។

លោក ប៉ែន សុវិជាតិ ក៏​បាន​បន្ថែម​ដែរ​ថា ជា​បន្តបន្ទាប់​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ហា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ គឺ​វិធាន​ការ​នៃ​ការ​បង្វែរ​ទិស​ និង​វិធាន​ការ​ដែល​យើង​អាច​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ជួយ​ស្រូប​យក​ទំនិញ​កសិផល​ទាំង​អស់​នោះ​របស់​កសិករ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច២២ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ២០ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម