ព័ត៌មានជាតិ
កម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី៤ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ខាងមុខនេះ
កម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូ ចូលរួមនូវកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលនឹងរៀបចំឡើងនាខែវិច្ឆិកា ខាងមុខនេះ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលនឹងរៀបចំនាពេលខាងមុខនេះនៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ គ្រប់ដណ្តប់វិស័យពាក់ព័ន្ធ ១៧ សំខាន់ៗ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំលើកទី៤ នេះ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលគ្រប់ដណ្តប់លើវិស័យពាក់ព័ន្ធ រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការគយ, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន, ហាឡាល, ស្តង់ដារនីយកម្ម, មាត្រាសាស្រ្ត, សហគ្រាសធុនតូច និងមធ្យម, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនធានទឹក, ជីវចម្រុះ, ការដឹកជញ្ជូន, សុខាភិបាល, ការអប់រំ និងទេសចរណ៍ ជាដើម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


