ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN នៅតែអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ និងបញ្ចប់អំពើហិង្សា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint ព្រមទាំងការបញ្ចប់អំពើហិង្សាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សានេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដ៍សាហាវរបស់កងសន្តិសុខនិងប៉ូលិស ប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការស្លាប់របស់ជនស៊ីវិលរាប់រយនាក់រួមមានទាំងស្ត្រីនិងកុមារផងដែរ។

ក្រុមប្រឹក្សានេះក៏បានអំពាវនាវផងដែរ ឲ្យយោធាធ្វើការអត់ធ្មត់បំផុត និងឲ្យគ្រប់ភាគី ចៀសវាងអំពើហិង្សា។
ក្រុមប្រឹក្សាសន្តិសុខក៏បានរំលឹកឡើងវិញផងដែរ នូវតម្រូវការនៃការគោរពសិទ្ធិមនុស្សនិងការស្វែងរកកិច្ចសន្ទនានិងការផ្សះផ្សារ ស្របតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេសនេះ។ នេះជាបទចោទប្រកាន់ទី ៥ ហើយដែលបានប្តឹងលើលោកស្រី ចាប់តាំងពីលោកស្រីត្រូវបានចាប់ឃុំខ្លួនអំឡុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

ការចោទប្រកាន់ចំនួន ៤ ផ្សេងទៀតរួមមានការនាំចូលវិទ្យុទំនាក់ទំនង (អាយកូម) ដោយខុសច្បាប់ និងប្រើប្រាស់វាដោយគ្មានការអនុញ្ញាត អំពើពុករលួយ និងរំលោភវិធានការការពារនៃជំងឺកូវីដ ១៩ ជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VOA
ចុចអាន៖ ឡើងតុលាការម្សិលមិញរួច លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ករណីទី ៥

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន