Connect with us

កីឡា

លោក​ ងិន​ សុបញ្ញា៖​ សមត្ថភាព​កីឡា​ការិនី​កម្ពុជា​ម្នាក់​នេះ​ខ្លាំង​មិន​ធម្មតា​រំពឹង​រក្សា​កំណត់ត្រា​មេដាយ​មាស​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ

បានផុស

នៅ

លោក​ ងិន​ សុបញ្ញា​ ថា​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​នេះ​ ទ្រីយ៉ាត្លុង​កម្ពុជា​រំពឹង​រក្សា​កំណត់ត្រា​យ៉ាង​ហោច​ណាស់​ឈ្នះ​មេដាយ​មាស១​ គ្រឿង​ ព្រោះ​កីឡាការិនី​ខ្មែរ-បារាំង​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​ (Margot Garabedian)​ មាន​សមត្ថភាព​មិន​ធម្មតា​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​

អគ្គលេខាធិការ​សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជា​ លោក​ ងិន​ សុបញ្ញា​ បាន​ឲ្យ​ដឹង​ថា​ កាល​ស៊ីហ្គេម​នៅ​កម្ពុជា​ ទ្រីយ៉ាត្លុង​ បាន​ឈ្នះ​មេដាយ​មាស២​ ប្រាក់១ គ្រឿង។​ ក្នុង​នោះ​កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​ (Margot Garabedian)​ ឈ្នះ​មេដាយ​មាស២គ្រឿង​ម្នាក់​ឯង។​

កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​

លោក​ ងិន​ សុបញ្ញា​ បន្ថែម​ទៀត​ថា​ ស៊ីហ្គេម​ ចុង​ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ថៃ​នេះ​សហព័ន្ធ​ជឿជាក់​ថា​យ៉ាងហោច​ណាស់​រក្សា​បាន​មេដាយ​មាស១​ គ្រឿង​ជូន​កម្ពុជា​តាម​រយៈ​សមត្ថភាព​ដ៏​ល្អ​របស់​កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន។​

កីឡា​ការិនី​ខាង​លើ​នេះ​កាល​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម​នៅ​កម្ពុជា ​គឺ​កំណត់​ត្រា​ពេលវេលា​ឈ្នះ​ដាច់​លើ​ដៃគូ​ទាំង​ពីរ​វិញ្ញាសា​តែ​ម្ដង​ មិន​ថា​វិញ្ញាសា​ធំ​ ទ្រីយ៉ាត្លុង​ ឬ​វិញ្ញាសា​ អាគ័រត្លុង​នោះ​ទេ។​ មួយ​វិញ​ទៀត​បច្ចុប្បន្ន​នេះ​រូប​គេ​កំពុង​ហ្វឹកហាត់​ជាប់លាប់​នៅ​ឯ​ប្រទេស​បារាំង​ជា​មួយ​គ្រូ​ជំនាញ​កម្រិត​ខ្ពស់​ដែល​ជា​កន្លែង​ប្រភព​ដើម​នៃ​កីឡា​មួយ​នេះ​ទៀត​ផង។​

កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​

ក្រៅ​តែ​ពី​ការ​ហ្វឹកហាត់​បាន​ល្អ​ហើយ​នោះ​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​ ក៏​បាន​ចូលរួម​ប្រកួត​ Triathlon World Cup ​នៅ​ឯ​ប្រទេស​បារាំង និង​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ទៀត។​ ដូច្នេះ​តាម​រយៈ​ស្ថិតិ​នេះ​បាន​បញ្ជាក់​ថា​ កីឡា​ការិនី​របស់​កម្ពុជា​រូប​នេះ​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​កម្រិត​ពិភពលោក​ទៅ​ហើយ។​ យ៉ាងណា​បើ​ប្រៀបធៀប​នៅ​តំបន់អាស៊ាន​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ។ ​ហេតុ​ដូច​នេះ​ហើយ​សហព័ន្ធ​ជឿជាក់​ថា​នឹង​អាច​រក្សា​កំណត់​ត្រា​មេដាយ​មាស​យ៉ាង​ហោច ​១គ្រឿង​នៅ​ស៊ីហ្គេម​ ឯ​ប្រទេស​ថៃ​លើក​នេះ។​

លោក​ ងិន​ សុបញ្ញា

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​កម្ពុជា​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​ (Margot Garabedian)​ កាល​ឈ្នះ​មេដាយ​មាស២ គ្រឿង​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​នោះ​គឺ​លេង​លើ​វិញ្ញាសា​អាគ័រត្លុង​ (ហែលទឹក​ ៥០០m និង​រត់ប្រណាំង ២៥០០Km) និង​វិញ្ញាសា​ ទ្រីយ៉ាត្លុង​ (ហែលទឹក​ ៧៥០m ជិះកង់​ ២០Km និង​រត់​ ៥Km)។​ ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​ កីឡា​ការិនី​ ម៉ាហ្គតមរតក ហ្គារ៉ាប៊ីឌៀន​ នឹង​លេង​វិញ្ញាសា​ ទ្រីយ៉ាត្លុង​ (នារី)​ ដដែល។​ ស៊ីហ្គេម​លើក​នេះ​ប្រភេទ​កីឡា​ទ្រីយ៉ាត្លុង​ គឺ​ម្ចាស់​ផ្ទះ​ថៃ​ដាក់​ភាគ​ច្រើន​វិញ្ញាសា​លេង​ជា​ក្រុម។​ ព្រឹត្តិការណ៍​នៅ​តំបន់​អាស៊ាន​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៩​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដែល​មាន​ ៥០​ប្រភេទ​កីឡា​នឹង​ដាក់​ឲ្យ​ប្រកួត​ប្រជែង៕​

ក្រុមទ្រីយ៉ាត្លុងកម្ពុជាអំឡុងស៊ីហ្គេម​ ២០២៣

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

វិវាទព្រំដែន៖ នាយករដ្ឋមន្ត្រី ថា កម្ពុជាមិនបានទាត់ចោលយន្តការទ្វេភាគីទេ ក្រៅពីតំបន់បួនដែលប្ដឹងទៅ ICJ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​​​​នៅ​មុន​ដាក់​ការឆ្លើយ​បំភ្លឺ​​​ទៅតុលាការធម្មនុញ្ញ​ ​ផែថងថាន ប្រឈម​សម្ពាធ​​ឲ្យ​ចុះ​ចេញ​ពីអំណាច​

ជីវិតកម្សាន្ដ២៨ នាទីutes មុន

តារាសម្ដែងកូរ៉េ Kang Seo-ha ទទួលមរណភាពក្នុងវ័យ៣១ឆ្នាំ

កីឡា៣០ នាទីutes មុន

លោក​ ងិន​ សុបញ្ញា៖​ សមត្ថភាព​កីឡា​ការិនី​កម្ពុជា​ម្នាក់​នេះ​ខ្លាំង​មិន​ធម្មតា​រំពឹង​រក្សា​កំណត់ត្រា​មេដាយ​មាស​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ

កីឡា៣២ នាទីutes មុន

ក្រុម​បាល់ះ​នារី​អាស៊ី ២ បាន​ឡើង​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ​ពាននារីពិភព​លោក​ WNL 2025

Sokha Hotels

ព័ត៌មានពេញនិយម