KPT+
ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
ទូរសព្ទជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ គឺជួយសម្រួលកិច្ចការងារជាច្រើនសម្រាប់យើង។ ប៉ុន្តែទន្ទឹមនឹងគុណសម្បត្តិ ទូរសព្ទក៏មានគុណវិបត្តិច្រើនដូចគ្នា ពិសេសបើយើងប្រើប្រាស់វាច្រើននៅពេលយប់ នឹងធ្វើឲ្យគុណភាពដំណេកយើង កាន់តែចុះខ្សោយ។ ចង់ដឹងថា ចុះខ្សោយយ៉ាងម៉េចខ្លះ អត្ថបទខាងក្រោមនេះនឹងបញ្ជាក់ប្រាប់។
១- ធ្វើឲ្យយើងមិនងាយងងុយគេង

ការសិក្សាទៅលើអ្នកចូលរួមដែលនិយមលើការអានបែបអេឡិចត្រូនិកមុនពេលចូលគេង (ដែលឧបករណ៍ទាំងនេះ មានបញ្ចេញបន្លឺពណ៌ខៀវ ដូចគ្នាទៅនឹងអេក្រង់ទូរសព្ទ ថេបផ្លេត) គឺពន្យារពេលងងុយគេងរបស់យើងប្រមាណជាង ១០នាទី បើធៀបទៅនឹងគ្នាយើងដែលអានសៀវភៅធម្មតា។ នៅពេលយើងព្យាយាមមិនមើលទូរសពទ្ទ ទូរទស្សន៍មុនចូលគេ យើងនឹងសង្កេតឃើញថា មានអារម្មណ៍ងងុយគេង និងការគេងលក់មានសភាពល្អឡើងវិញ។
២- ប៉ះពាល់មុខងារ REM នៃការគេង

មុខងារ REM នៃដំណេក គឺជាដំណាក់កាលនៃការគេងរបស់យើង ដែលរាងកាយ និងខួរក្បាលត្រូវការបង្កើនថាមពលឡើងវិញ។ មុខងារនេះ គឺជួយឲ្យការចងចាំយើងបានល្អ មានទំនាក់ទំនងជាមួយនឹងភាពច្នៃប្រឌិត ងាយដោះស្រាយបញ្ហាចំពោះមុខ។ បើសិនជាមុខងារនេះដំណើរការមិនបានល្អ អាចនឹងធ្វើឲ្យយើងងីងើនៅព្រឹកបន្ទាប់ និងពិបាកផ្ចង់អារម្មណ៍។
៣- ធ្វើឲ្យងាយភ្ញាក់ពីដំណេក

ដេកអានអ្វីមួយលើទូរសព្ទពេលយប់ ធ្វើឲ្យយើងធូរស្រាលអារម្មណ៍មិនអ៊ីចឹង? ទស្សនៈនេះខុសទាំងស្រុង ដោយអ្នកស្រាវជ្រាវលើកឡើងថា ធ្វើបែបនេះ យើងនឹងមានអារម្មណ៍ប្រុងប្រយ័ត្នខ្ពស់ទៅវិញ ធ្វើឲ្យយើងងាយក្រោកពីដំណេក គេងបានតិច ហើយក៏អាចនាំឲ្យពន្យារពេលចូលគេងកាន់តែយូរ។
យើងប្រហែលជាមានអារម្មណ៍ល្អខ្លាំងនៅពេលអានសៀវភៅ អានយូរទៅទន់ភ្នែក និងបិទភ្លើងគេងលក់មិនខាន ប៉ុន្តបើមើលទូរសព្ទពេលយប់វិញ វានឹងធ្វើឲ្យកាន់តែក្រគេង ឆាប់ភ្ញាក់ ឬបង្ខំខ្លូនឲ្យភ្ញាក់ដើម្បីមើលបន្ត ទាំងពេលក្រោកមានអារម្មណ៍អស់កម្លាំងខ្លាំងក៏ដោយ។
៤- មានអារម្មណ៍ល្វើយខ្លាំង និងមិនសូវស្វាហាប់ពេលក្រោក

យោងទៅការសិក្សារបស់សាកលវិទ្យាល័យ Harvard អានលើអេក្រង់ទូរសព្ទ ឬថេបផ្លេតមុនចូលគេង នឹងធ្វើឲ្យយើងកាន់តែមានអារម្មណ៍ងីងើ ហើយងងុយគេងខ្លាំងពេលក្រោកនៅពេលព្រឹក។ គ្នាយើងដែលអាចអ្វីមួយលើអេក្រង់ទូរសព្ទរយៈពេលយូរ នឹងធ្វើឲ្យគេងកាន់តែយូរនៅពេលព្រឹកដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ល្បីយូរហើយ! តើពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?
ចុចអាន៖ កុំចេះតែដាច់យប់ពេក គេងឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


