ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ នៅព្រំដែនសឹងគ្រប់ជ្រុង កំពុងរស់នៅមិនបានសុខ មានតែភាពភ័យខ្លាច
ប្រទេសថៃកំពុងវឹកវរទាំងស្ថានភាពនយោបាយផ្ទៃក្នុងនិងជម្លោះជាមួយអ្នកជិតខាង។ មន្ត្រីធំៗនៅបាងកក កំពុងឈ្លោះគ្នាលើបញ្ហានានានិងរឿងចម្រូងចម្រាស់ជាច្រើន ធ្វើឲ្យប្រទេសញាំញីដោយវិបត្តិ រីឯប្រជាជនក៏រស់នៅមិនបានសុខដែរ ជាពិសេសពលរដ្ឋនៅតាមព្រំដែនតែម្តង។

រដ្ឋាភិបាលថៃមិនព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធីឡើយ ហើយខំបង្កើតសត្រូវដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន។ ជាក់ស្តែងពលរដ្ឋនៅតាមព្រំដែនសឹងតែគ្រប់ជ្រុង កំពុងរស់នៅដោយភាពភ័យខ្លាចដូចជានៅជាប់ព្រំដែនកម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ីជាដើម។
នៅព្រំដែនកម្ពុជា
ទង្វើដ៏គឃ្លើននិងការឈ្លានពានរបស់ថៃ ចង់លេបយកទឹកដីកម្ពុជា ធ្វើឲ្យពលរដ្ឋរបស់ខ្លួនរងទុក្ខវេទនា ជាពិសេសតាមរយៈការបិទជាឯកតោភាគីនូវព្រំដែនដែលធ្លាប់តែសុខសាន្ត ធ្វើឲ្យប៉ះពាល់ដល់របរចិញ្ចឹមជីវិតរបស់ប្រជាជនយ៉ាងខ្លាំង ឈានដល់ការធ្វើបាតុកម្មទាមទារឲ្យយោធា បើកព្រំដែនវិញទៀតផង។
លើសពីនេះ ការបង្កើននិងចល័តទ័ពរបស់ថៃ ធ្វើឲ្យអ្នកនៅព្រំដែនរស់នៅទាំងព្រួយចិត្តខ្លាចផ្ទុះអាវុធ ដល់ថ្នាក់អ្នកខ្លះជីកលេណដ្ឋាននិងខ្លះទៀតបានជម្លៀសចេញរួចហើយ។ ម្យ៉ាងទង្វើរបស់ថៃនាពេលចុងក្រោយនេះនៅប្រាសាទតាមាន់ធំរបស់កម្ពុជា ធ្វើឲ្យពលរដ្ឋខ្លួនឆោឡោរត់បាតជើងសព្រាត។
នៅព្រំដែនមីយ៉ាន់ម៉ា
ប្រជាជនថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ា ជាពិសេសខេត្ត Tak និង Mae Hong Son កំពុងរស់នៅដោយភាពភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែការវាយប្រហារនិងជម្លោះប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រជាជនថៃនៅតាមព្រំដែនរងការគំរាមកំហែងដោយផ្ទាល់ពីការវាយប្រហារកាំភ្លើងធំ ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង និងដ្រូនរបស់កងទ័ពមីយ៉ាន់ម៉ា។
លើសពីនេះ ជម្លោះក៏បង្ខំឲ្យជនស៊ីវិលមីយ៉ាន់ម៉ារាប់ម៉ឺននាក់រត់ភៀសខ្លួនឆ្លងដែនមករកទីជម្រកសុវត្ថិភាពក្នុងដីថៃ ដែលដាក់សម្ពាធលើធនធាននិងសន្តិសុខមូលដ្ឋានផងដែរ។
ជម្លោះនៅមីយ៉ាន់ម៉ា ក៏រំខានដល់ពាណិជ្ជកម្មឆ្លងដែននិងសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនថៃនៅតាមព្រំដែនកាន់តែពិបាកផងដែរ។
នៅព្រំដែនម៉ាឡេស៊ី
នៅខេត្តភាគខាងត្បូងដូចជា Yala, Pattani និង Narathiwat មានក្រុមបះបោរជាច្រើន កំពុងប្រើប្រាស់អំពើហិង្សាដើម្បីទាមទារស្វ័យភាព ឬឯករាជ្យ។ ទីនោះតែងកើតមានការបំផ្ទុះគ្រាប់បែកនៅទីផ្សារ តាមដងផ្លូវ លើរថយន្តយោធា ឬនៅទីសាធារណៈ។ មិនត្រឹមប៉ុណ្ណឹង ក៏មានការដុតបំផ្លាញសាលារៀន ឬប៉ុស្តិ៍ប៉ូលិសញឹកញាប់ផងដែរ។
ប្រជាជនថៃនៅតាមខេត្តទាំងនេះរស់នៅដោយភាពភ័យខ្លាចប្រចាំថ្ងៃ ដោយសារតែគ្មាននរណាម្នាក់ដឹងឡើយថាការវាយប្រហារនឹងកើតឡើងនៅពេលណាឬទីណា។ ពួកគេរស់នៅដោយមានការភ័យខ្លាចជាប់ជានិច្ចពេលចេញពីផ្ទះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


